ខេត្តតាកែវ ជាខេត្តមួយផលិតពងទាកូនធំជាងគេ ក្នុងការផ្គត់ផ្គង់ទៅកាន់ទីផ្សារទូទាំងប្រទេស

អត្ថបទដោយ៖
AMS OneMinute

ខេត្តតាកែវ ជាខេត្តមួយផលិតពងទាកូនធំជាងគេ ក្នុងការផ្គត់ផ្គង់ទៅកាន់ទីផ្សារទូទាំងប្រទេស។ ឃុំស្រែរនោង គឺជាឃុំមួយមានបងប្អូនប្រជាកសិករជាច្រើនចូលចិត្តចិញ្ចឹមទា និងភ្ញាស់ពងទា ជាលក្ខណៈប្រពៃណីតៗគ្នាមក។

គ្រួសារលោក សូត សុផល បានប្រកបរបរទិញលក់ពងទា និងកូនទាតាំងពីឆ្នាំ២០០៣ ដែលអាចរកចំណូលបានត្រឹមតែ៥-៦សែនរៀល/ខែ រហូតរកបាន ៩-១២លានរៀល/ខែ នាពេលបច្ចុប្បន្ន។

លោក សុផល បានចូលរួមវគ្គបណ្តុះបណ្តាលបច្ចេកទេសចិញ្ចឹមទាយកពង និងវិធីសាស្រ្តភ្ញាស់ពងទាដោយប្រើភ្លើងអគ្គិសនីបង្កើតដោយមន្ទីរកសិកម្មខេត្ត។ លោកចាប់អនុវត្តប្រើឡភ្ញាស់ពងទាដោយប្រើអគ្គិសនី។ រហូតមកទល់បច្ចុប្បន្ន លោកមានឡភ្ញាស់ពងទាចំនួនពីរដែលអាចដាក់ពងភ្ញាស់បានចំនួន ៣០០ ០០០គ្រាប់/ខែ។

សព្វថ្ងៃនេះគិតជាមធ្យមឃុំស្រែរនោងទាំងមូល អាចផ្គត់ផ្គង់ពងទាកូនឲ្យទីផ្សារបានចំនួន ២០០ ០០០គ្រាប់/ថ្ងៃ។

ជ្រកក្រោមម្លប់ឈើត្រូវនឹកដល់អ្នកដាំ ផឹកទឹកអណ្តូងត្រូវនឹកដល់អ្នកជីក បរិភោគពងទាកូនត្រូវនឹកដល់ឃុំស្រែរនោង។

ប្រភព៖ វេង សាខុន

ads banner