លោក ប្រាយុទ្ធ ច័ន្ទអូឆា បានបញ្ជាក់ក្នុងលិខិតផ្ញើជូនសម្តេចតេជោ ហ៊ុន សែន ថា «ទំនាក់ទំនងកម្ពុជា-ថៃ ពេលនេះ កាន់តែរឹងមាំជាងពេលណាៗទាំងអស់»

អត្ថបទដោយ៖
AMS OneMinute

នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ច័ន្ទអូឆា បានបញ្ជាក់ក្នុងលិខិតផ្ញើជូនសម្តេចតេជោ ហ៊ុន សែន ថា “ជាប្រទេសជិតខាងជាមិត្ត តំបន់ព្រំដែនរបស់យើងកំពុងទទួលបាននូវស្ថិរភាព និងសន្តិភាពយូរអង្វែងដោយមានពាណិជ្ជកម្មឆ្លងដែនរីកចម្រើនឥតឈប់ឈរ ដែលនាំមកនូវការងារបន្ថែម និងបានលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនយើងឱ្យកាន់តែប្រសើរឡើង។ ពាណិជ្ជកម្មទ្វេភាគីរបស់យើងបានកើនឡើងយ៉ាងលឿនគួរឱ្យកត់សម្គាល់ពីប្រមាណ ៣០០លានដុល្លារអាមេរិក កាលពី ២០ឆ្នាំមុន មកជាង ៩ប៊ីលានដុល្លារអាមេរិកនៅឆ្នាំ២០១៩។ ការវិនិយោគរបស់ថៃនៅកម្ពុជាបានកើនឡើង ដោយបានរួមចំណែកជាវិជ្ជមានដល់សេដ្ឋកិច្ចកម្ពុជា ស្របពេលដែលសេដ្ឋកិច្ចថៃទទួលបាននូវអត្ថប្រយោជន៍យ៉ាងច្រើនពីកម្លាំងពលកម្ម និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។

ប្រភព៖ Fresh News

ads banner