រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុក តំណក់ប្រេងជាលើកដំបូងក្នុងប្រវត្តិសាស្ត្រគឺជាពរជ័យសម្រាប់ប្រជាជន និងប្រទេសជាតិរបស់កម្ពុជាទាំងមូល

អត្ថបទដោយ៖
AMS OneMinute

លោក មាស សុខសេនសាន អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ចបានលើកឡើងថា ពរជ័យនេះនឹងក្លាយជាចំណែកមួយ ជួយរុញច្រានកំណើនសេដ្ឋកិច្ច តែការរុញច្រានបានក្នុងកម្រិតណានោះ គឺអាស្រ័យលើកត្តាចំនួនពីរ គឺបរិមាណនៃការផលិត និងតម្លៃប្រេងលើទីផ្សារ។

ការក្លាយខ្លួនជាប្រទេសផលិតប្រេងក្នុងចំណោមប្រទេសមួយចំនួនតូចលើពិភពលោក គឺជាមោទភាពរបស់ខ្មែរគ្រប់រូប ដែលបានទន្ទឹងរង់ចាំចាប់ពីឆ្នាំ១៩៩០មក ហើយការសម្រេចបាននូវសមិទ្ធផលជាប្រវត្តិសាស្ត្រថ្មីនេះ គឺកើតចេញពីនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានបញ្ចប់ទាំងស្រុងនិងនាំឱ្យកម្ពុជាមានការឯកភាពជាតិ ការឯកភាពទឹកដី ក្រោមដំបូលតែមួយ ដែលកម្ពុជាមិនធ្លាប់មានក្នុងរយៈពេលប៉ុន្មាន ៥០០ ឆ្នាំចុងក្រោយនេះ។

ប្រភព៖ Fresh News

ads banner