​ចាន​តេឡេ​ស្កូ​ប​ ​FAST​ ​របស់​ប្រទេស​ចិន​ ​នឹង​បើក​ទទួល​អ្នក​វិទ្យា​សា​ស្រ្ត​ជា​លក្ខណៈ​អន្តរជាតិ​នៅ​ខែ​មេសា​ ​ឆ្នាំ​២​០​២​១

​ចិន​៖​ ​ចាន​តេឡេ​ស្កូ​ប​ ​FAST​ ​របស់​ប្រទេស​ចិន​ ​ដែល​ធំបំផុត​នៅ​លើ​ពិភពលោក​ ​នឹង​បើក​ទទួល​អ្នក​វិទ្យា​សា​ស្រ្ត​ជា​លក្ខណៈ​អន្តរជាតិ​ ​ចាប់ពី​ថ្ងៃ​ទី​០​១​ ​ខែ​មេសា​ ​ឆ្នាំ​២​០​២​១​ខាងមុខ​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​ស៊ី​ន​ហួរ​នៅ​ថ្ងៃ​ទី​០​៤​ខែ​មករា​ឆ្នាំ​២​០​២​១​ ។​

ទីភ្នាក់ងារ​អង្កេត​តារា​សា​ស្រ្ត ​នៃ​សភា​វិទ្យា​សា​ស្រ្ត​ចិន​ ​ដែល​ជា​អ្នកធ្វើ​ប្រតិបត្តិការ​តេឡេ​ស្កូ​ប​ខាងលើ​បញ្ជាក់​ថា​ ​ចាប់ពី​ថ្ងៃ​ទី​០​១​ ​ខែ​មេសា​ ​ឆ្នាំ​២​០​២​១​ ​អ្នក​វិទ្យា​សា​ស្រ្ត​ទាំងអស់​នៅ​លើ​ពិភពលោក​ ​អាច​ចាប់ផ្តើម​ដាក់ពាក្យ​ស្នើសុំ​តាម​អន​ឡា​ញ​បាន​ ​ទាក់ទង​ទៅ​នឹង​ការប្រើប្រាស់​តេឡេ​ស្កូ​ប​ ​FAST​ ​សម្រាប់​ការងារ​អង្កេត​ផ្សេងៗ​ផ្នែក​តារា​សា​ស្រ្ត ​។​

សូម​រំលឹក​ផង​ដែរ​ថា​ ​ចាន​តេឡេ​ស្កូ​ប​ ​FAST​ ​ដែល​ស្ថិតនៅ​ក្នុង​ខេត្ត​ ​G​u​i​z​h​ou ​ភាគ​និរតី​ប្រទេស​ចិន​ ​បាន​ចាប់ផ្តើម​ប្រតិបត្តិការ​ផ្លូវការ​កាលពី​ថ្ងៃ​ទី​១​១​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​០​ ​៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner