​ក្រុមហ៊ុន​ ​Apple​ ​សហការ​ជាមួយ​ ​H​y​un​d​a​i​ ​គ្រោងផលិត​រថយន្ត​អគ្គិសនី​បើកបរ​ដោយស្វ័យប្រវត្តិ​នៅ​ឆ្នាំ​២​០​២​៤

អាមេរិក​៖​ ​ក្រុមហ៊ុន​ ​H​y​un​d​a​i​ ​Motor​ ​និង​ ​Apple​ ​Inc​ ​មានផែនការ​ចុះ​កិច្ចព្រមព្រៀង​ជា​ដៃគូ​សហការ​ ​ក្នុង​ការ​ផលិត​រថយន្ត​អគ្គិសនី​បើកបរ​ដោយស្វ័យប្រវត្តិ​នៅ​ក្នុង​អំឡុង​ខែ​មីនា​ឆ្នាំ២០២១នេះ​ ​ខណៈ​​សង្វាក់​ផលិតកម្ម​នឹង​ចាប់ផ្ដើម​នៅ​ឆ្នាំ​២​០​២​៤ខាងមុខ​នៅ​​សហរដ្ឋអាមេរិក​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​រ៉​យទ័័​រនាពេលថ្មីៗ​ ​។​

ក្រុមហ៊ុន​ ​H​y​un​d​a​i​ ​Motor​ ​និង​ក្រុមហ៊ុន​ ​Apple​ ​បាន​ពិភាក្សាគ្នា​លើ​គម្រោង​មួយ​នេះ​អស់​រយៈ​ជាយូរមកហើយ​ ​ខណៈ​ដែល​សារ​ព័ត៌មាន​ជាច្រើន​បាន​ផ្សាយ​ថា​ ​Apple​ ​គ្រោង​នឹង​បង្កើត​រថយន្ត​ដោយខ្លួនឯង​នៅ​ឆ្នាំ​២​០​២​៤​ ​នេះបើតាម​សារ​ព័ត៌មាន​ K​ore​a​ ​IT​ ​News​ ​។

​ជាមួយគ្នានេះ​ ​សារ​ព័ត៌មាន​ K​ore​a​ ​IT​ ​News​ ​បាន​ចេញផ្សាយ​ដោយ​បញ្ជាក់​ទាំង​ទីតាំង​ ​និង​ទំហំ​ទឹកប្រាក់​នៃ​ការ​វិនិយោគ​ ​ប៉ុន្តែ​ក្រោយ​ពី​ចេញផ្សាយ​ ​បាន​ ​ប៉ុន្មាន​ ​ក៏​លុបចោល​ទីតាំង​ ​និង​ទំហំ​ទឹកប្រាក់​វិញ​ ​ដោយ​រក្សាទុក​ត្រឹមតែ​កាលបរិច្ឆេទ​ប៉ុណ្ណោះ​ ​ព្រមទាំង​បញ្ជាក់​ថា​ ​ក្រុមហ៊ុន​ទាំងពីរ​គ្រោង​នឹង​ដាក់​ឱ្យ​សាកល្បង​រថយន្ត​អគ្គ​ស​នី​បើកបរ​ដោយស្វ័យប្រវត្តិ​នេះ​នៅ​ឆ្នាំក្រោយ​ ​៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner