កម្មករពីរនាក់ក្នុងកសិដ្ឋានចិញ្ចឹមមាន់ ដែលផ្ទុះជំងឺផ្តាសាយបក្សី ត្រូវបានពិនិត្យនៅវិទ្យាស្ថានប៉ាស្ទ័រ

អត្ថបទដោយ៖
ហេង វណ្ណា

បាត់ដំបង៖ កម្មករពីរនាក់ដែលមើលថែមាន់ក្នុងកសិដ្ឋានចិញ្ចឹមមាន់មួយកន្លែង ដែលសង្ស័យមានផ្ទុះជំងឺផ្តាសាយបក្សី H5N1 ត្រូវបានយកសំណាក់ទៅពិនិត្យនៅវិទ្យាស្ថានបាស្ទ័រ រាជធានីភ្នំពេញ ហើយមន្ត្រីជំនាញបានដាក់ពួកគេឱ្យនៅមួយកន្លែងសិន ពោលគឺមិនទាន់អនុញ្ញាតឱ្យចេញទៅជួបអ្នកដទៃឡើយ។

ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ ឱ្យដឹងថា លោក វឿង ប៊ុនរ៉េត ប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបង នៅថ្ងៃម្សិលមិញ ចុះមកយកសំណាកកម្មកររពីរនាក់ ដែលមើលថែមាន់ក្នុងកសិដ្ឋានដែលមានផ្ទុះជំងឺផ្តាសាយបក្សី H5N1 នៅភូមព្រែកកញ្ច្រែង ឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ផ្ញើទៅវិទ្យាស្ថានប៉ាស្ទ័រ រាជធានីភ្នំពេញ។

លោកវេជ្ជបណ្ឌិត អ៊ុក វិទ្យា អនុប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបង ឱ្យដឹងថា សុខភាពកម្មករទាំងពីរនាក់នេះល្អធម្មតា ពុំមានរោគសញ្ញាបង្ហាញគួរឱ្យសម្គាល់នោះទេ។

លោកបញ្ជាក់ថា លោកមិនអនុញ្ញាតឱ្យកម្មករទាំងពីរនេះដើរទៅណានោះទេ គឺនៅឆ្ងាយពីគេសិន រង់ចាំលទ្ធផលធ្វើតេស្តលើសំណាកសិនថាមានឆ្លងជំងឺផ្តាសាយបក្សី H5N1 ឬអត់ ពីព្រោះជំងឺផ្តាសាយ H5N1 ជាប្រភេទជំងឺឆ្លងពីមាន់ទៅមនុស្ស ប៉ុន្តែមិនទាន់មានការរកឃើញថាមានការឆ្លងពីមនុស្សទៅមនុស្សនោះទេ។

កម្មករមើលថែផ្ទាល់ បញ្ជាក់ថា មាន់ចាប់ផ្តើមឈឺងាប់ចាប់់ពីថ្ងៃទី៣១-០៥ ខែមករា គឺងាប់ទាំងអស់តែម្តង ហើយមាន់ដែលងាប់ទាំងនេះត្រូវបានមន្រ្តីជំនាញបានចុះមកណែនាំឱ្យកប់ចោល និងបានបាញ់ថាំសម្លាប់មេរោគជុំវិញកសិដ្ឋាន ។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner