មន្ត្រីជំនាញរកឃើញសារធាតុគីមី ដាក់ក្នុងពពុះសណ្ដែក

អត្ថបទដោយ៖
ហេង វណ្ណា

ស្វាយរៀង៖ មន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និង បង្ក្រាបការក្លែងបន្លំ សាខាខេត្តស្វាយរៀង ដឹកនាំដោយលោក ផឹង និល ប្រធានសាខា ក ប ប ខេត្ត សហការជាមួយមន្ទីពាណិជ្ជកម្មខេត្ត និង អាជ្ញាធរដែនដី ថ្ងៃទី ១៩ខែមករា ឆ្នាំ២០២១ ចុះត្រួតពិនិត្យទំនិញផលិតផលម្ហូបអាហារ និងទំនិញវ៉ិចខ្ចប់ស្រាប់ នៅតាមបណ្ដាស្តង់ដាក់តាំង លក់ក្នុងផ្សារ កំពង់ចក ស្រុករំដួល ខេត្ត ស្វាយរៀង ជាលទ្ធផលគឺរកឃើញពពុះសណ្ដែក មានដាក់សារធាតុគីមី ។

លោក​ ផឹង និល ដឹងថា សកម្មភាពការងារត្រួតពិនិត្យរបស់មន្ត្រីជំនាញយើងបានពិនិត្យគ្រឿងឧបភោគ បរិភោគ នៅតាម ស្តង់ក្នុងផ្សារតាំងលក់ទំនិញមួយចំនួន និងបានប្រើប្រាស់ឧបករណធ្វើ Test Kits បឋមលើម្ហូបអារហា ចំនួន២៦ គំរូដើម្បី ស្វែងរកសារធាតុគីមីហាមឃាត់ដែលធ្វើអោយប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ។

ជាលទ្ធផលក្រោយពីការចុះអនុវត្តការងារ មន្ត្រីជំនាញយើងរកឃើញទំនិញមានសារធាតុគីមី និងខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់ដូចជាពពុះសណ្តែកចំនួន ១៥ គីឡូក្រាម មានសារធាតុគីមីបូរ៉ាក់ ( Borax ) នំចំរុះចំនួន ១៧ គីឡូក្រាម ( ខូចគុណភាព ) ហើយមន្ត្រីជំនាញយើងធ្វើកំណត់ហេតុដកហូតទំនិញទាំងនោះយក មករក្សាទុកដើម្បីធ្វើការដុតកម្ទេចចោល។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner