កិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន លើកទី២៤ បានអនុម័តសេចក្តីថ្លែងការណ៍ ស្តីពីវិស័យទេសចរណ៍អាស៊ានប្រកបដោយចីរភាព បរិយាប័ន្ន និងភាពធន់កាន់តែប្រសើរ

កិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ័អាស៊ាន លើកទី២៤ ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូខនហ្វើរិន ដែលរៀបចំ និងដឹកនាំដោយ ឯ ឧ ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍កម្ពុជា និងជាប្រធាន នៃកិច្ចប្រជុំ បានបញ្ជាក់ថា រដ្ឋមន្ត្រីទេសចរណ៍អាស៊ានគាំទ្រ បានអនុម័តសេចក្តីថ្លែងការណ៍ភ្នំពេញ ស្តីពីវិស័យទេសចរណ៍អាស៊ានប្រកបដោយចីរភាព បរិយាប័ន្ន និងភាពធន់កាន់តែប្រសើរ (PHNOM PENH DECLARATION ON A MORE SUSTAINABLE, INCLUSIVE AND RESILIENT ASEAN TOURISM) ផ្តួចផ្តើម និងរៀបចំដោយក្រសួងទេសចរណ៍កម្ពុជា ។

សេចក្តីថ្លែងការណ៍នេះផ្តោតលើចំណុចសំខាន់ចំនួន៣រួមមាន៖
១. រួមគ្នាដោះស្រាយផលប៉ះពាល់វិបត្តកូវីដ-១៩៖ ពង្រឹងកិច្ចសហប្រតិបត្តិការឲ្យកាន់តែស្អិតរម៉ួតក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការអាស៊ាន ដើម្បីរៀបចំអភិវឌ្ឍន៍ទេសចរណ៍អាស៊ានប្រកបដោយចីរភាព បរិយាប័ន្ន និងមានភាពធន់ តាមរយៈការរៀបចំផែនការស្តារវិស័យទេសចរណ៍អាស៊ានឡើងវិញ ។

២. វិស័យទេសចរណ៍អាស៊ានកាន់តែប្រសើរឡើងនៅពេលអនាគត៖ ការអភិវឌ្ឍទេសចរណ៍អាស៊ានប្រកបដោយចីរភាព បរិយាប័ន្ន និងមានភាពធន់ ដោយផ្តោតសំខាន់លើការបង្កើតឱកាសការងារ ការគាំទ្រសហគ្រាសខ្នាតតូចបំផុត ខ្នាតតូច និងខ្នាតមធ្យម ( MSME) ព្រមទាំងទ្រទ្រង់ដល់ក្រុមជនងាយរងគ្រោះផងដែរ ។

៣. អភិវឌ្ឍជំនាញទេសចរណ៍ក្នុងយុគសម័យបច្ចេកវិទ្យាឌីជីថល៖ ផ្តល់ការបណ្តុះបណ្តាលជំនាញទេសចរណ៍តាមរយៈការបណ្តុះបណ្តាលជំនាញបន្ថែម និងជំនាញថ្មី ជាពិសេសជំនាញឌីជីថល នវានវត្តន៍ និងសហគ្រិនភាព សម្រាប់អ្នកជំនាញទេសចរណ៍នៅបច្ចុប្បន្ន និងពេលអនាគតដែលជាកត្តាមួយដ៏ចម្បងសម្រាប់ការអភិវឌ្ឍទេសចរណ៍ប្រកបដោយចីរភាព បរិយាប័ន្ន និងមានភាពធន់នៅអនាគត ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner