ឯកឧត្តម សាយ សំអាល់ អនុញ្ញាតឲ្យប្រធានសមាគមអ្នកវិនិយោគជប៉ុន ចូលជួបសម្តែងការគួរសម និងធ្វើការស្វែងយល់អំពីទយ្យទានបរិស្ថាន

ភ្នំពេញ ៖ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអនុញ្ញាតឲ្យប្រធានសមាគមអ្នកវិនិយោគជប៉ុន ចូលជួបសម្តែងការគួរសម និងធ្វើការស្វែងយល់អំពីទយ្យទានបរិស្ថាន នាទីស្តីការក្រសួងបរិស្ថាន កាលពីថ្ងៃពុធ ៦រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១ នាទីស្តីការក្រសួង ។

ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងជម្រាបជូនដល់ប្រតិភូអំពីការយកចិត្តទុកដាក់ ខ្ពស់នូវការវិនិយោគរបស់ជប៉ុនមកកាន់កម្ពុជា ធ្វើយ៉ាងណារាល់ការវិនិយោគរបស់ក្រុមហ៊ុនជប៉ុននៅកម្ពុជា ត្រូវទទួលបាននូវការលើកទឹកចិត្ត និងជំរុញឲ្យទទួលបានការជោគជ័យនៅក្នុងអាជីវកម្មរបស់ខ្លួន។ពាក់ព័ន្ធនឹងទយ្យទានបរិស្ថាន ឯកឧត្តមរដ្ឋមន្ត្រី បានឲ្យដឹងថា ទយ្យទានបរិស្ថាននេះ គឺជាគោលការណ៍ចូលរួមដោយស្ម័គ្រចិត្តរបស់ក្រុមហ៊ុនវិនិយោគ រាល់ថវិកាទាំងអស់ ដែលទទួលបានពីទយ្យទានបរិស្ថាននេះ គឺសម្រាប់យកមកបម្រើការងារគាំពារបរិស្ថាន ។កន្លងមកក្រសួងបរិស្ថាន តែងតែមានការផ្សព្វផ្សាយដល់ក្រុមហ៊ុនទាំងអស់ នូវចំនួនថវិការួមចំណែកដែលទទួលបានពីក្រុមហ៊ុន។

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះក្រុមហ៊ុនជប៉ុនទាំងអស់ ក៏ដូចជាក្រុមហ៊ុនដែលមកពីបណ្តាប្រទេសដទៃទៀតផងដែរ ដែលបានចូលរួមចំណែកក្នុងការកិច្ចគាំពារបរិស្ថាន និងបង្កើនឱកាសការងារជូនប្រជាជនកម្ពុជានាពេលកន្លងមក៕ ដោយ / គ្រី សម្បត្តិ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner