ឳកាសល្អសម្រាប់អ្នកចង់ក្លាយជាតួសម្តែង
ក្រុមហ៊ុន AMS (APSARA MEDIA SERVICE Co., Ltd) កំពុងត្រូវការជ្រើសរើសតួសម្ដែងវ័យក្មេងជំនាន់ថ្មីទាំង២ភេទ ដើម្បីសម្ដែងក្នុងខ្សែភាពយន្តភាគថ្មីមួយ បែបយុវវ័យ ដែលនឹងគ្រោងចាប់ផ្ដើមថតក្នុងពេលឆាប់ៗខាងមុខនេះ។
តួសម្ដែងត្រូវមានលក្ខខណ្ឌដូចខាងក្រោម៖
- អាយុចាប់ពី១៨ ដល់២៥ឆ្នាំ ទាំងពីរភេទ
- រូបសម្បត្តិសមរម្យ និងមានបុគ្គលិកលក្ខណៈល្អ
- ត្រូវមានទេពកោសល្យ និងចំណង់ចំណូលចិត្តខាងសម្ដែង
- និយាយភាសាខ្មែរបានស្ទាត់ជំនាញ
- មាន ឬគ្មានបទពិសោធន៍សម្ដែង ក៏អាចដាក់ពាក្យបាន
ប្រសិនបើលោកអ្នកមានចំណាប់អារម្មណ៍ សូមផ្ញើរប្រវត្តិរូបសង្ខេប ភ្ជាប់ជាមួយរូបថតធម្មជាតិ២សន្លឹកមកកាន់ទំព័រ Facebook Page : AMS Infotainment
ព័ត៌មានបន្ថែមទាក់ទងមកលេខទូរសព្ទ: 017 665 675
ឬអាសយដ្ឋានអ៉ីម៉ែល ៖ amsinfotainmentkh@gmail.com
ផុតកំណត់ទទួលពាក្យត្រឹមថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។