ការបន្ធូរបន្ថយនិងលើកលែងទោសទណ្ឌិតត្រូវបំពេញលក្ខខណ្ឌធំៗចំនួន២

កំពត​៖ អភិបាលខេត្តកំពត បញ្ជាក់ថាការបន្ធូរបន្ថយនិងលើកលែងទោសដល់ទណ្ឌិតត្រូវ ពិនិត្យឲ្យបានច្បាស់លាស់លើការ បំពេញលក្ខខណ្ឌធំៗចំនួន២ ជាការចាំបាច់ដើម្បីឲ្យទណ្ឌិតក្លាយជា បុគ្គលល្អបានវិលទៅចូលរួមសមាហរណកម្មក្នុង សង្គមជាតិ និង គ្រួសារវិញ។

ថ្ងៃទី ១៦ ខែកុម្ភៈឆ្នាំ២០២១ សាលាខេត្តក្នុងកិច្ចប្រជុំគណៈកម្មការពិនិត្យនិងវាយតម្លៃកែប្រែរបស់ ទណ្ឌិត ដើម្បីដាក់ស្នើសុំ បន្ធូរបន្ថយទោស និងលើកលែងទោស ក្នុងឱកាសបុណ្យពិសាខបូជា និងបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិនៅឆ្នាំ២០២១ ។

ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត បញ្ជាក់ថា ការងារពិនិត្យនិងវាយតម្លៃឥរិយាបថ ទណ្ឌិត  ដែលជាប់ ក្នុងពន្ធនាគារ គឺជាការងារមួយចាំបាច់ ដើម្បីឲ្យទណ្ឌិតទទួលបានការបន្ធូរបន្ថយ ទោស និង លើកលែងទោសដែលការងារ តែងតែអនុវត្តធ្វើជារៀងរាល់ឆ្នាំដែល ទណ្ឌិតបានខិតខំអប់រំកែប្រែឲ្យក្លាយខ្លួនជាបុគ្គលល្អវិញចូលរួបរួមសមាហរណកម្មក្នុង សង្គមជាតិនិងគ្រួសារ។ 

អភិបាលខេត្ត សង្កត់ធ្ងន់ថា ប៉ុន្តែទោះជាយ៉ាងណាទណ្ឌិត ទាំងនោះត្រូវអនុវត្តទោសក្នុងពន្ធនាគារឲ្យ បានទៅតាមច្បាប់ កំណត់ជាមុនសិន ទើបអាចទទួលបានការបន្ធូរបន្ថយទោស និងលើកលែងទោស បានគឺ ទណ្ឌិតត្រូវបំពេញលក្ខខណ្ឌធំៗចំនួន ២យ៉ាងសិនដូចជា ៖

-លក្ខខណ្ឌ ទី ១-ទាក់ទង នឹង កិរិយា មាយាទ

-លក្ខខណ្ឌ ទី ២-ទាក់ទង នឹង ថិរវេលា នៃ ទោស ដែល ទទួល បាន រួច ហើយ ។

តាមរបាយការណ៍បញ្ជីឈ្មោះទណ្ឌិតដែលត្រូវដាក់ស្នើសុំគណៈកម្មការថ្នាក់ខេត្ត ពិនិត្យវាយតម្លៃ ក្នុងកិច្ចប្រជុំពេលនេះមាន ចំនួន ៤០នាក់ មានស្រីចំនួន២នាក់។ មានការស្នើក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ចំនួន ២០នាក់ មានបន្ធូរបន្ថយទោស កម្រិត ៦ខែចំនួន១៤នាក់ បន្ធូរបន្ថយទោស ៩ខែ ០១នាក់ បន្ធូរបន្ថយទោស ១២ខែ ២នាក់ និងការលើកលែងទោស ៣ នាក់។ រីឯការស្នើសុំក្នុងឱកាសបុណ្យពិសាខបូជាមានចំនួន២០នាក់មានស្រី២ នាក់ កម្រិតបន្ធូរបន្ថយទោស៦ខែ១៤នាក់ បន្ធូរបន្ថយទោស៩ខែ២នាក់បន្ធូរបន្ថយទោស១២ខែ ២នាក់និងលើកលែងទោស២នាក់។

ជាលទ្ធផលក្នុងចំណោមទណ្ឌិតទាំង៤០នាក់ នៃការស្នើសុំឱកាសបុណ្យជាតិទាំងពីរខាងលើ បានសម្រេច ការស្នើសុំបន្ធូរបន្ថយ និងលើកលែងទោសសរុបចំនួន២២នាក់មានស្រីចំនួន២នាក់ ក្នុងនោះមានការបន្ធូរបន្ថយ ៣ខែ ១៨នាក់ មានស្រី២នាក់ បន្ធូរបន្ថយ៦ខែ ២នាក់ បន្ធូរបន្ថយ៩ខែ១នាក់​ និងលើកលែងទោស ១នាក់។

ឆ្នាំ២០២០ ក្នុងឱកាសនៃពិធីបុណ្យជាតិទាំងពីរខាងលើនេះ ទណ្ឌិត ដែលពន្ធនាគារខេត្តកំពត ដាក់ជូនគណៈកម្មការ ពិនិត្យវាយតម្លៃនិងកែប្រែរបស់ទណ្ឌិតខេត្ត មានចំនួន ៩៩នាក់ ។ជាលទ្ធផលគណៈកម្មការខេត្តបានពិនិត្យវាយតម្លៃបាន ចំនួន ៥៣នាក់ ដើម្បីបញ្ជូនទៅថ្នាក់ជាតិ និងបានសម្រេចជាស្ថាពរពីថ្នាក់ជាតិតាមគោលការណ៍ច្បាប់កំណត់មាន ចំនួន ២៥នាក់៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner