ឱកាសទទួលបានអាហារូបករណ៍ពេញលេញពីរដ្ឋាភិបាលឥណ្ឌូនេស៊ី ឆ្នាំ2021
អាហារូបករណ៍៖ ក្រសួងអប់រំ និងវប្បធម៌ នៃសាធារណៈរដ្ឋឥណ្ឌូនេស៊ី បានប្រកាសផ្តល់អាហារូបករណ៍ KBN សម្រាប់ឆ្នាំសិក្សា 2021 ដល់សិស្ស-និស្សិតអន្តរជាតិ ដើម្បីបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ និងថ្នាក់អនុបណ្ឌិតនៅប្រទេសឥណ្ឌូនេស៊ី។
អាហារូបករណ៍ KNB នឹងទទួលខុសត្រូវរាល់ការចំណាយទាក់ទងទៅនឹងថ្លៃសាលា ការស្នាក់នៅ ថ្លៃសៀវភៅសិក្សា ថ្លៃធ្វើដំណើរតាមជើងហោះហើរ ធានារ៉ាប់រងសុខភាព និងចំណាយលើការស្រាវជ្រាវ។ បេក្ខជនត្រូវមានអាយុតិចជាង 35ឆ្នាំ គិតត្រឹមថ្ងៃដាក់ពាក្យ។
បេក្ខជនអាចមានឱកាសទទួលបានវគ្គរៀនភាសាឥណ្ឌូនេស៊ីដោយមិនគិតថ្លៃ។ អាហារូបករណ៍នេះ ផ្ដោតទៅលើមុខជំនាញទាក់ទងទៅនឹងមនុស្សសាស្រ្ត វិស្វកម្ម វិទ្យាសាស្រ្ត អប់រំ និងវិទ្យាសាស្រ្តសង្គម។ ទន្ទឹមគ្នានេះ មានមហាវិទ្យាល័យចំនួន 12 និងកម្មវិធីសិក្សាចំនួន 357 កន្លែងដែលអនុញ្ញាតឱ្យបេក្ខជនជ្រើសរើសដើម្បីបន្តការសិក្សារបស់ខ្លួន។
បេក្ខជនដែលមានចំណាប់អារម្មណ៍អាចដាក់ពាក្យស្នើសុំអាហារូបករណ៍ឱ្យបានមុនថ្ងៃទី 20 ខែមេសា ឆ្នាំ2021។ លទ្ធផលនៃការជ្រើសរើសនឹងប្រកាសនៅដើមខែមិថុនា។ សម្រាប់ព័ត៌មានបន្ថែម និងការដាក់ពាក្យស្នើសូមចូលទៅកាន់៖ Official Link ។