ក្លឹបក្រសួងសាធារណការ ក្លឹបក្រសួងព័ត៌មាន ដណ្តើមបានមេដាយច្រើនជាងគេ ការប្រកួតហែល ទឹក យុវជន ពានព្រឹទ្ធាចារ្យ ហែម ថុនលើកទី៤

ក្លឹបកីឡាហែលទឹកក្រសួងសាធារណការ និងដឹកជញ្ជូន​ ឈរលេខ១ គឺដណ្តើម បានមេដាយ​មាស៨ ប្រាក់៧ និងសំរឹទ្ធ៤ សរុប១៩គ្រឿង, ក្លឹបហែលទឹកក្រសួងព័ត៌មាន ​លេខ២ដណ្តើម​បាន​មេដាយសរុប៩គ្រឿង ​មាស៧ ប្រាក់១ និងសំរឹទ្ធ១  ខណៈក្លឹបក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លេខ៣ ឈ្នះមេដាយ​សរុប១៩គ្រឿង​​ មាស៦ ប្រាក់៨ និងសំរឹទ្ធ៥គ្រឿង ។ ដោយក្លឹបទាំង៣នេះ​​ ប្រជែង​មេដាយមាសបានច្រើនជាងគេ នៅក្នុង​ការប្រកួតកីឡាហែលទឹកជ្រើសរើសជើងឯកយុវជន ដណ្ដើម​ពាន​​​​​​​​​​​​រង្វាន់ព្រឹទ្ធាចារ្យ ហែម ថុន លើកទី៤ ឆ្នាំ២០២១ កាលពីចុងសប្តាហ៍ នៅអាងហែលទឹក ពហុកីឡដ្ឋាន​ជាតិអូឡាំពិក ។

          លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក បានបញ្ជាក់ថា ការប្រកួតនេះ ត្រូវបានធ្វើឡើងក្រោមគំនិតផ្តួចផ្តើមរបស់ ឯកឧត្តម ស៊ុន ចាន់ថុល ប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក ដើម្បី​ជាការរម្លឹកគុណូបការៈ និងស្នាដៃរបស់លោកព្រឹទ្ធាចារ្យ​ ហែម ថុន និងបំផុសឲ្យកីឡាករ កីឡាការិនី យុវជន​ខ្មែរ និងបរទេសចូលរួមក្នុងគោលបំណងពង្រឹងសមត្ថភាព គុណភាព​ឲ្យកាន់​តែល្អប្រសើរ បន្ថែមទៀត ។

     គួរបញ្ជាក់ថា ការប្រកួតហែលទឹកជើងឯកយុវជន ពានរង្វាន់ព្រឹទ្ធាចារ្យ ហែម ថុន លើកទី៤ ឆ្នាំ២០២១នេះ មានកីឡាករ កីឡាការិនីចូលរួមប្រកួតចំនួន៩៨នាក់ ក្នុងនោះមាន​កីឡាករ​​ ៦៣នាក់ មកពីក្លឹបចំនួន៩ មានរយៈពេល២ថ្ងៃគឺថ្ងៃទី១៩-២០ ខែធ្នូ ឆ្នាំ២០២១ ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner