ម៉ាស់ចំនួន៥ម៉ឺនម៉ាស់ ជាការឧបត្ថម្ភរបស់ រដ្ឋ បាលរាជធានីភ្នំពេញ ត្រូវបានកម្លាំង នគរបាល រាជធានីភ្នំពេញ ចែកជូនប្រជាពលរដ្ឋនៅក្នុង ខណ្ឌទាំង១៤ ដើម្បីប្រើប្រាស់ចូលរួមបង្ការ ទប់ស្កាត់ជំងឺឆ្លងកូវីដ១៩

ម៉ាស់ចំនួន៥ម៉ឺន ដែលជាការឧបត្ថម្ភរបស់រដ្ឋបាលរាជធានីភ្នំពេញ ត្រូវបានកម្លាំងនគរបាលរាជធានីភ្នំពេញ ចែកជូនប្រជាពលរដ្ឋ ដើម្បីពាក់ប្រើប្រាស់បង្ការទប់ស្កាត់ជំងឺឆ្លងកូវីដ១៩ ខណៈដែលការរីករាលដាលជំងឺឆ្លងកូវីដ១៩ បានឆ្លងចូលសហគមន៍ ក្នុងព្រឹត្តិការណ៍២០កុម្ភៈ ។ ការចែកម៉ាស់នេះបានធ្វើឡើងក្រោមការដឹកនាំកម្លាំងផ្ទាល់ដោយឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាចធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ នៅតាមគោលដៅជាច្រើន បណ្តាខណ្ឌទាំង១៤។ ការចែកម៉ាស់ជូនប្រជាពលរដ្ឋនេះផងដែរ ត្រូវគេមើលឃើញថាអនុវត្តតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ នាយករដ្ឋមន្រ្តី ដែលបានណែនាំឱ្យរដ្ឋបាលរាជធានីភ្នំពេញ បញ្ចេញម៉ាស់ចែកជូនប្រជាពលរដ្ឋពាក់ប្រើប្រាស់ ក្នុងការចូលរួមបង្ការទប់ស្កាត់ជំងឺឆ្លងកូវីដ១៩ ។

នៅពេលចែកម៉ាស់ខាងលើនោះផងដែរលោកលោកស្រីស្នងការរង និងលោកអធិការនគរបាលខណ្ឌទាំង១៤ ក៏បានណែនាំប្រជាពលរដ្ឋត្រូវពាក់ម៉ាស់ឱ្យបានគ្រប់គ្នា និងសំណូមពរឱ្យបងប្អូនប្រជាពលរដ្ឋត្រូវប្រុងប្រយ័ត្នជានិច្ចពីជំងឺឆ្លងកូវីដ១៩  ជាពិសេសត្រូវអនុវត្តវិធានការណ៍របស់ក្រសួងសុខាភិបាលឱ្យបានខ្ជាប់​ខ្ជួន ដូចជានៅឃ្លាតឆ្ងាយពីគម្លាតសុវត្ថិភាព, ត្រូវពាក់ម៉ាស់ជាប់ជាប្រចាំ កុំចេញក្រៅផ្ទះបើគ្មានការចាំបាច់, លាងដៃនឹងសាប៊ូ អាល់កុលឱ្យបានញឹកញាប់។

សូមបញ្ជាក់ថា រាជធានីភ្នំពេញ បានកើតមានព្រឹត្តិការណ៍ឆ្លងសហគមន៍នូវជំងឺកូវីដ១៩ចំនួន០៣ព្រឹត្តិការណ៍នោះ មានព្រឹត្តិការណ៍០៣វិច្ឆិកា, ព្រឹត្តិការណ៍២៨ វិច្ឆិកា, និងលើកចុងក្រោយនេះព្រឹត្តិការណ៍២០ កុម្ភៈ។ ក្នុងសកម្មភាពប្រយុទ្ធប្រឆាំងជំងឺឆ្លងកូវីដ១៩ គឺគេមើលឃើញថា កម្លាំងនគរបាលរាជធានីភ្នំពេញក្រោមការដឹកនាំបញ្ជាផ្ទាល់ដោយឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ អនុវត្តតាមបទបញ្ជានិងការណែនាំរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចូលរួមធ្វើសកម្មភាពយ៉ាងសកម្មសហការជាមួយក្រសួងសុខាភិបាល និងសមត្ថកិច្ចអាជ្ញាធរពាក់ព័ន្ធ ចុះផ្សព្វផ្សាយពីវិធានការណ៍របស់ក្រសួងសុខាភិបាលជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានឱ្យពួកគាត់ចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួនពីការបង្ការជំងឺឆ្លងកូវីដ១៩, ៕

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner