កម្មវីធី Think! Think! លេខមួយរបស់ប្រទេសជប៉ុនផ្តល់ឱ្យកុមារកម្ពុជាសិក្សាដោយឥតគិតថ្លៃ
ភ្នំពេញ៖ ក្នុងអំឡុងនៃការបិទសាលារៀនរយៈពេលពីរសប្តាហ៍នេះ ក្រសួងអប់រំយុវជន និងកីឡា និងភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បានផ្តល់ជូនការសិក្សាដោយឥតគិតថ្លៃ តាមរយៈកម្មវិធីសិក្សា Think!Think!។ ផុតកំណត់ចុះឈ្មោះសិក្សាថ្ងៃទី 09 មីនា 2021។
កម្មវីធីសិក្សាលំដាប់ថ្នាក់លេខមួយរបស់ប្រទេសជប៉ុន Think! Think! ផ្តោតលើការអភិវឌ្ឍជំនាញ ការគិតរបស់កុមារ ការលើកទឹកចិត្ត ទំនុកចិត្តជឿជាក់លើខ្លួនឯង ទៅដល់សិស្សានុសិស្សឱ្យស្រឡាញ់ការសិក្សា។
សូមផ្ញើសារ ឬទំនាក់ទំនងមកកាន់យើងខ្ញុំតាមរយៈលេខ 099 536 655 / 070 566 092 ដើម្បីទទួលបានលេខកូដនិងលេខសម្ងាត់។ សិស្សានុសិស្សទាញយកកម្មវិធី Think App! Think! School Edition តាមរយៈតំណភ្ជាប់ Android: https://bit.ly/think2android iOS: https://bit.ly/think2ios ។
សូមបញ្ជាក់ថា ភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន បាននាំយកកម្មវិធី Think!Think! ដែលពេញនិយមសម្រាប់កុមារនៅប្រទេសជប៉ុន មកអនុវត្តនៅតាមសាលារៀនគោលដៅមួយចំនួននៅកម្ពុជាកាលពីឆ្នាំ 2018 កន្លងទៅ។ កម្មវិធីនេះនឹងធ្វើឱ្យកុមារថ្នាក់បឋមសិក្សាមានមូលគ្រឹះនៃការគិតត្រឹមត្រូវ បណ្ដុះគំនិតបញ្ញា ស្មារតី ឥរិយាបទ និងមានទំនួលខុសត្រូវលើខ្លួនឯងតាំងពីកុមារភាព៕