​រដ្ឋ​ម​ន្រ្តី​ការបរទេស​របស់​យោធា​មី​យ៉ា​ន់​ម៉ា​ជួបពិភាក្សា​ជាមួយ​សម​ភាគី​ថៃ​ ​និង​ឥណ្ឌូ​នេ​ស៊ី

​ថៃ​៖​ ​រដ្ឋ​ម​ន្រ្តី​ការបរទេស​របស់​យោធា​មី​យ៉ា​ន់​ម៉ា​បាន​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​ថៃ​ក្នុង​ថ្ងៃពុធ​នេះ​ ​នៅពេលដែល​ប្រទេស​មហាអំណាច​ក្នុង​តំបន់​បាន​ព្យាយាម​សម្របសម្រួល​បញ្ចប់​ភាព​ចលាចល​រយៈពេល​ជាង​៣​ស​ប្តាហ៍​កន្លងមក​នេះ​ ​ដែល​បង្កឡើង​ដោយ​រដ្ឋប្រហារយោធា​ ​។​

រដ្ឋ​ម​ន្រ្តី​ការបរទេស​មី​យ៉ា​ន់​ម៉ា​លោក​ ​វុន​ណា​ ​មោង​ ​ល្វីន​ ​បាន​ជួបពិភាក្សា​ជាមួយ​សម​ភាគី​ថៃ​ ​និង​ឥណ្ឌូ​នេ​ស៊ី​ ​នៅ​ក្នុង​ជំនួប​មួយ​ដែល​ត្រូវ​បាន​គេ​ស្គាល់​ជា​ជំនួប​តទល់​ជាលើកដំបូង​រវាង​សមាជិក​យោធា​ជាន់ខ្ពស់​ ​និង​រដ្ឋាភិបាល​បរទេស​ ​។​ ​កិច្ចប្រជុំ​នេះ​ធ្វើឡើង​បន្ទាប់ពី​មាន​សេចក្តីប្រកាស​ថា​ ​រដ្ឋ​ម​ន្រ្តី​ការបរទេស​ឥណ្ឌូ​នេ​ស៊ី​លោកស្រី​ ​រ៉េត​ណូ ​ម៉ា​ស៊ូ​ឌី​ ​នឹង​មិនទៅ​ធ្វើ​ទស្សនកិច្ច​ប្រទេស​ដែល​រង​ការវាយប្រហារ​ដោយ​រដ្ឋប្រហារ​នេះ​ភ្លាម​ៗ​នោះ​ទេ​ ​បើ​ទោះបីជា​មានការ​បែក​ធ្លាយ​ឯកសារ​ពី​ខាង​មី​យ៉ា​ន់​ម៉ា​ ​អំពី​គម្រោង​ទស្សនកិច្ច​របស់​លោកស្រី​ក៏ដោយ​ ​។​

សូម​បញ្ជាក់​ថា​ ​របប​ដឹកនាំ​យោធា​មី​យ៉ា​ន់​ម៉ា​បាន​ប្រឈមមុខនឹង​ព្យុះ​ថ្កោលទោស​អន្តរជាតិ​ ​ចំពោះ​ការ​បណ្តេញ​មេដឹកនាំ​ស៊ីវិល​លោកស្រី​ អោ​ង​ ​សាន​ ​ស៊ូ​ជី​ ​ចេញពី​អំណាច​កាល​ថ្ងៃ​ទី​០​១​ ​ខែកុម្ភៈ​កន្លងទៅ​ ​ខណៈ​ដែល​ក្រុម​ប្រឆាំង​នៅ​មី​យ៉ា​ន់​ម៉ា​កំពុងតែ​ធ្វើបាតុកម្ម​តវ៉ា​ទូទាំង​ប្រទេស​ជា​ប្រចាំថ្ងៃ​ ​៕​ ​ប្រភព​៖​ ​A​F​P

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner