រថយន្តធុនយក្សរបស់ក្រុមហ៊ុនដឹកជញ្ជូន(TM) បានបើករេចង្កូតក្រឡាប់ចាក់ចោល ផលិត​ផលប៉ូវកម្លាំង អ៊ីឈិក ជាច្រើន នៅផ្លូវមុខ​ផ្ទះ​ប្រជាពលរដ្ឋ ក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ

អត្ថបទដោយ៖
ជា សេឌី

កាលនៅវេលាម៉ោង ០៧និង៣០នាទីព្រឹក ថ្ងៃទី២៧ ខែកុម្ភះ ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្ក ឡើងដោយខ្លួនឯង ស្ថិតនៅក្នុងភូមិ ក្បិក ឃុំសាំងគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដែលធ្វើឲ្យរថយន្តធុនយក្សរបស់ក្រុមហ៊ុនដឹកជញ្ជូន(TM) បានបើករេចង្កូតដាច់កន្ទុយក្រឡាប់ចាក់ចោល ផលិតផលប៉ូវកម្លាំង អ៊ីឈិក ទៅតាមស្នាមភ្លោះម្ខាង ផ្លូវមុខផ្ទះប្រជាពលរដ្ឋ ។

តាមការបញ្ជាក់របស់កម្លាំងសមត្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរនេះ បង្ករឡើងដោយខ្លួនឯង ដែលមានរថយន្ត បេ អង ពណ៌ប្រផេះ ដែលកន្ទុយសណ្តោងពាក់ស្លាកលេខ កំពង់ចាម 4A 0853 របស់រថយន្តក្រុមហ៊ុនដឹកជញ្ជូន(TM) បានបើកបរមកពីទិសខាងលិច ឆ្ពោះទៅកាន់រាជធានីភ្នំពេញ ដោយមានផ្ទុះទៅដោយទំនិញ ផលិតផលទឹក អ៊ីឈិក  នៅពេលមកដល់កន្លែងកើតហេតុ បានគេចពីរថយន្តធំដូចគ្នា ហើយបានរេចង្កូតមកខាងស្តាំដៃ ធ្វើឲ្យក្បាលរថយន្តបានទៅ បុកដើម កាស្យា ដែលធ្វើឲ្យកន្ទុយសណ្តោង បានកាច់បាក់ ទំពក់ហើយក្រឡាប់ចាក់ចោលទំនិញចេញពីទ្រុង បែករាយប៉ាយនៅពេញដីមុខផ្ទះប្រជាពលរដ្ឋ បានធ្វើឲ្យមានការភ្ញាក់ដល់ប្រជាពលរដ្ឋនៅជិតៗនោះ មកជួយអន្តរាគមន៍ ។ លោកបន្តថា ក្នុងករណីនេះមិនបានបង្កឲ្យមានគ្រោះថ្នាក់មនុស្សណាម្នាក់ឡើយ តែក្នុងហេតុការណ៍នេះ ក៏មានម្ចាស់ទំនិញបានធ្វើ ការគ្រប់គ្រងទំនិញរបស់ខ្លួន ដោយបានបងប្អូនប្រជាពលរដ្ឋបានចូលរួមប្រមូលទុកដាក់ឲ្យ តែក្នុងនោះក៏រងការខូចខាត មួយចំនួនផងដែរ ។

តាមការបញ្ជាក់របស់អ្នកបើកបរសុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា ក្នុងករណីនេះដោយគាត់​បានបើក​គេចពីរថយន្តធំមួយទៀតដែលបានបើកបញ្ច្រាស់ទិសគ្នា ហើយបានឡើងវ៉ារថយន្តផ្សេងទៀត ក្នុង​សភាពគ្រោះថ្នាក់ បានធ្វើឲ្យ រថយន្តរបស់គាត់ គេចចេញពីស្ថានភាពគ្រោះថ្នាក់នោះ បានរេចង្កូតមកធ្លាក់ស្នាមភ្លោះខាងស្តាំ បណ្តាលធ្វើឲ្យទ្រុងរថយន្ត ផ្ទុកទំនិញខាងក្រោយ កាច់បាក់ទំពក់​ក្រឡាប់តែម្តងទៅ ៕ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner