ក្រសួងសុខាភិបាលប្រកាសពីការទទួលបានវ៉ាក់សាំងកូវីដ-១៩ ចំនួន៣២៤,០០០ដូស នៅថ្ងៃទី២ ខែមីនា
អត្ថបទដោយ៖
Kien Sereyvuth
នៅល្ងាចថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល បានចេញសេចក្ដីជូនព័ត៌មានមួយ ដោយបានបញ្ជាក់ថា នៅល្ងាចថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ ខាងមុខ វ៉ាក់សាំងអាស្ត្រាហ្សឺណិកា (Astra Zeneca/SII) ចំនួន ដែលបានទទួលអាជ្ញាបណ្ណផលិត ដោយវិទ្យាស្ថានសេរ៉ុម(Serum Institute) នៃប្រទេសឥណ្ឌា នឹងត្រូវបានដឹកជញ្ជូនមក ដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ យោងតាមសចក្តីប្រកាសព័ត៌មាន កម្ពុជានឹងទទួលបានជំនួយវ៉ាក់សាំងកូវីដ១៩ ចំនួន៣២៤,០០០ដូស ដែលជាជំនួយដល់ប្រទេសកម្ពុជារបស់មជ្ឈមណ្ឌលកូវ៉ាក់ (COVAX Facility) ដែលជាស្ថាប័ន ដឹកនាំដោយអង្គការGAVI, CEPI, អង្គការសុខភាពពិភពលោក(WHO) ក្នុងភាពជាដៃគូជាមួយអង្គការ UNICEF៕