អាជ្ញាធរខេត្តព្រះសីហនុសម្រេចផ្អាកបណ្ដោះអាសន្នសណ្ឋាគារមួយក្រោយរកឃើញមានអ្នកវិជ្ជមានជំងឺកូវីដ-១៩ពីក្នុងសណ្ឋាគារនោះនៅថ្ងៃទី២មីនានេះ

អត្ថបទដោយ៖
ធី ដា

យោងតាមលិខិតរបស់រដ្ឋបាលខេត្តព្រះសីហនុនៅថ្ងៃទី២មីនាឆ្នាំ២០២១ បានឲ្យដឹងថា ក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្តព្រះសីហនុបានយកសំណាកតេស្តពីភ្ញៀវដែលបានស្នាក់នៅសណ្ឋាគារសមុទ្រខៀវ Blue Bay ស្ថិតនៅផ្លូវ២ធ្នូ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ហើយលទ្ធផលតេស្ដគឺមានវិជ្ជមានវីរុសកូវីដ-១៩។

លិខិតបានបន្តថា ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ តម្រូវឲ្យម្ចាស់សណ្ឋាគារផ្អាកបណ្ដោះអាសន្នអាជីវកម្មសណ្ឋាគារសមុទ្រខៀវ ជាបន្ទាន់ដោយមិនអនុញ្ញាតឲ្យមានភ្ញៀវថ្មីចូលទៅស្នាក់នៅ ហើយក៏មិនអនុញ្ញាតឲ្យភ្ញៀវដែលកំពុងស្នាក់នៅក្នុងអគារចេញ ឬចូលដោយគ្មានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចឡើយ។ ជាមួយគ្នានោះ ក្រុមការងាររដ្ឋបាលខេត្តព្រះសីហនុ នឹងរៀបចំទីតាំងនោះ ជាមណ្ឌលចត្តាឡីស័ក ហើយក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្ត នឹងចុះពិនិត្យយកសំណាកពីភ្ញៀវ និងបុគ្គលិកដែលបម្រើការនៅក្នុងសណ្ឋាគារសមុទ្រខៀវដើម្បីធ្វើតេស្ដរកវីរុសកូវីដ-១៩៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner