ទីបំផុត​ទៅ​! ​អង្គការសុខភាព​ពិភពលោក​សម្រេច​ថា​ ​វ៉ាក់សាំង​ចិន​មាន​ប្រសិទ្ធ​ភាព​គ្រប់គ្រាន់​

អង្គការសុខភាព​ពិភពលោក​ (​WHO​) ​កំពុង​សម្រេចការ​វិភាគ​ចុងក្រោយ​របស់​ខ្លួន​លើ​វ៉ាក់សាំង​កូ​វី​ដ​១​៩​ ​Sin​o​v​a​c ​និង​ ​Sin​o​p​harm​ ​ដែល​ផលិត​ដោយ​ប្រទេស​ចិន​នោះ​ ​ខណៈ​ដែល​WHO​ ​សម្រេច​ថា​ ​វ៉ាក់សាំង​ចិន​មាន​ប្រសិទ្ធ​ភាព​គ្រប់គ្រាន់​តាម​លក្ខខណ្ឌ​របស់​ ​WHO​ ​ហើយ​។​

​វេជ្ជបណ្ឌិត​ ​Ale​j​and​ro Cr​a​v​i​o​to​ ​ប្រធាន​ក្រុម​ជំនាញ​វិភាគ​ថា​ ​វ៉ាក់សាំង​ទាំងពីរ​នេះ​កំពុង​ស្ថិត​ក្នុង​ដំណើរការ​វិភាគ​ចុងក្រោយ​ ​ហើយ​អាច​នឹង​ត្រូវ​សម្រេច​ឆាប់ៗ​ ​សម្រាប់​ការប្រើប្រាស់​ជា​ផ្លូវការ​ ​ពី​អង្គការសុខភាព​ពិភពលោក។​

​បើ​ទោះបី​មន្ត្រី​ជំនាញ​របស់​អង្គការសុខភាព​ពិភពលោក​រូប​នេះ​មិនបាន​បង្ហាញ​ថា​ ​តើ​ការ​ប្រកាសឲ្យប្រើ​ជា​ផ្លូវការ​នៅ​ពេលណាក៏ដោយ​ ​ប៉ុន្តែ​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូ​វី​ដ​១​៩​ទាំងពីរ​​​ដែល​ឆ្លងកាត់​ការពិនិត្យ​ដល់​ដំណាក់​ចុងក្រោយ​នេះ​ ​បាន​បង្ហាញ​ថា​ ​ការ​សម្រេច​ចិត្ត​អាច​នឹង​ធ្វើឡើង​ជា​សាធារណៈ​ ​នា​ដើមខែ​មេសា​នេះ​៕​ ​ប្រភព​ពី​ C​G​T​N

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner