ក្រុម Real Madrid និងក្រុម Man City ឈ្នះដូចគ្នា នៅ UEFA Champions League ជើងទី១ វគ្គ៨ ក្រុមចុងក្រោយ

ក្របខណ្ឌ UEFA Champions League ជើងទី១ វគ្គ៨ក្រុមចុងក្រោយ កាលពីយប់មិញ ក្រុម Real Madrid 3:1 Liverpool , Man City 2:1 Borussia Dortmund ដូចគ្នា ។


៣គ្រាប់របស់ស្តេចសរ រកបានដោយកីឡាករ Vinicius Junior ២គ្រាប់ម្នាក់ឯង នៅនាទី២៧និងទី៦៥ ឯកីឡាករ Marco Asensio គ្រាប់ទីនាទី៦០ តែក្រុមហង្សក្រហមរកបានមួយគ្រាប់វិញ ដោយកីឡាករ Mohamed Salah នៅនាទី៥១ លទ្ធផល ៣ទល់១ បន្តរហូតចប់៩០នាទី ។

រីឯ២គ្រាប់របស់ក្រុម Man City រកបានដោយកីឡាករ Kevin De Bruyne នៅនាទី១៩ និងមួយគ្រាប់ទៀត Phil Jone នៅនាទី៩០ ហើយមួយគ្រាប់របស់ Borussia Dortmund រកបានដោយកីឡាករ Marco Reus នៅនាទី៨៤ ។ ចំពោះជើងទី២របស់ក្រុមទាំង២ ត្រូវធ្វើការប្រកួតនៅថ្ងៃទី១៤ ខែមេសាខាងមុខនេះ គ្រាន់តែផ្លាស់ប្តូរទឹកដីគ្នាប៉ុណ្ណោះ ។


គួរបញ្ជាក់ថា ក្របខណ្ឌ UEFA Champions League ជើងទី១ វគ្គ៨ក្រុមចុងក្រោយ នាយប់នេះមាន២ប្រកួតទៀត គឺក្រុម FC Porto ប៉ះ Chelsea , Bayern Munich ប៉ះ PSG ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner