លទ្ធផលចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ ជូន កម្មករនិយោជិត រយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី៧-៩ ខែ មេសា
ដោយ៖ម៉ាដេប៉ូ
រាជធានីភ្នំពេញ៖ ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី៩ ខែ មេសា ឆ្នាំ ២០២១នេះបានចេញសេចក្តីជូនដំណឹង ពី ការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ ជូនបងប្អូនកម្មករនិយោជិត និងថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈរយៈពេល៣ថ្ងៃពោលគឺចាប់ពីថ្ងៃ ទី៧ ដល់ថ្ងៃ ទី៩ ខែ មេសា ឆ្នាំ ២០២១។
បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារបានបញ្ជាក់ថា អនុគណៈកម្មការចំពោះកិច្ចសម្រាប់ចាក់វ៉ាក់សាំងការពារជំងឺកូវីដ -១៩ ជូនបងប្អូនកម្មករនិយោជិត និង ថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈ សូមជម្រាបជូន សាធារណជន អំពីលទ្ធផលការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ ជូនបងប្អូន កម្មករនិយោជិត និងថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១ ដោយថ្ងៃនេះ អនុគណៈកម្មការចំពោះកិច្ចបានបើកទីតាំងចាក់វ៉ាក់សាំងចំនួន ៤ទីតាំងបន្ថែម សរុបទាំងអស់ចំនួន ៧ទីតាំង ៖ ដោយទទួលបានលទ្ធផលដូចខាងក្រោម៖
ក-លទ្ធផលក្នុងថ្ងៃទី៩ ខែមេសា
-អ្នកស្ម័គ្រចិត្តចាក់វ៉ាក់សាំងសរុបចំនួន ៩ ៣៩៩នាក់ (បរទេសចំនួន ៥៥៥នាក់)
-ចាក់បានចំនួន ៨ ៩៨៤នាក់ (បរទេសចំនួន ៥៣៥នាក់ )
-គ្រូពេទ្យមិនអនុញ្ញាតឱ្យចាក់ចំនួន ៤១៥នាក់ (បរទេសចំនួន ២០នាក់)។
ខ-លទ្ធផលគិតត្រឹមថ្ងៃនេះ
-អ្នកស្ម័គ្រចិត្តចាក់វ៉ាក់សាំងសរុបចំនួន ១៨ ៥១៨នាក់ (បរទេសចំនួន ៩០៣នាក់)
– ចាក់បានចំនួន ១៧ ៨៦២នាក់ (បរទេសចំនួន ៨៨៣នាក់) គ្រូពេទ្យមិនអនុញ្ញាតឱ្យចាក់ចំនួន ៦៥៦នាក់ (បរទេសចំនួន ២០នាក់)។
ក្នុងសេចក្តីជូនដំណឹងរបស់ខ្លួនក្រសួងការងារបានបញ្ជាក់បន្ថែម ថា អនុគណៈកម្មការចំពោះកិច្ច នឹងបន្តរៀបចំទីតាំងចាក់វ៉ាក់សាំងជូនបងប្អូនកម្មករនិយោជិតនៅតាម រោងចក្រ សហគ្រាស ជាបន្តបន្ទាប់ទៀត។អាស្រ័យហេតុនេះ សូម សាធារណជន មេត្តាជ្រាបជាព័ត៌មាន៕