លោកស្រី ផាន ពិសីនលក្ខណ៍ តំណាងក្រុមការងារលេខាធិការដ្ឋាន និងកម្មវិធីសាបព្រោះគ្រាប់ពូជ នៃស.ស.យ.ក រាជធានីភ្នំពេញ យកអំណោយជូនដល់ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាខណ្ឌសែនសុខ
ភ្នំពេញ ៖ ព្រឹកថ្ងៃអាទិត្យ ទី១១ ខែមេសា ឆ្នាំ០២១ លោកស្រី ផាន ពិសីនលក្ខណ៍ តំណាងក្រុមការងារលេខាធិការដ្ឋាន និងកម្មវិធីសាបព្រោះគ្រាប់ពូជ នៃស.ស.យ.ក រាជធានីភ្នំពេញ បាននាំយកថវិកា និងសម្ភាររបស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក ប្រគល់ជូន ស.ស.យ.ក ខណ្ឌសែនសុខ។ សូមបញ្ជាក់ថា ជាមួយគ្នានឹងការផ្តាំផ្ញើសួរសុខទុក្ខ របស់ឯកឧត្តមប្រធាន ហ៊ុន ម៉ានី និងឯកឧត្តម សាយ សំអាល់ ក្រុមការងារបានប្រគល់អំណោយជាសម្ភារៈនិងថវិកាជូនដល់យុវជនសសយកខណ្ឌសែនសុខរួមមាន៖ ស្លាកផ្សព្វផ្សាយចូលរួមទប់ស្កាត់ជម្ងឺកូវីដ១៩ ចំនួន ០១ផ្ទាំង, ទឹកសុទ្ធ ២០កេស, ម៉ាសចំនួន៥០០ និងថវិកាចំនួន៤លានរៀល ផងដែរ។
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។