អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ អំពាវនាវឲ្យអ្នកដែលធ្លាប់ទៅធនាគារ ABA សាខាជិតស្ថានីយរថភ្លើង ត្រូវប្រញាប់ទៅធ្វើតេស្ដ
អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី១៣មេសាឆ្នាំ២០២១ បានជូនដំណឹងថា មានអ្នកជំងឺកូវីដ-១៩ នៅផ្សារអូរឫស្សី បានទៅប្រើសេវានៅខាងក្នុងនៃទីតាំងធនាគារ ABA សាខាជិតស្ថានីយរថភ្លើង ស្ថិតនៅ ផ្លូវអាស៊ានលេខ១១ សង្កាត់ស្រះចក ខណ្ឌដូនពេញ ចន្លោះពីម៉ោង៣និង២១នាទីដល់ម៉ោង៣និង៣៧នាទីរសៀល ថ្ងៃទី៣១មីនាឆ្នាំ២០២១។
អនុគណៈកម្មការ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅ សាខាធនាគារនោះ បើសិនជាមានអ្នក មានរោគសញ្ញាដូចជា គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ ត្រូវប្រញាប់ ទៅធ្វើតេស្តរកមេរោគកូវីដ-១៩។ ការធ្វើតេស្ដមានទីតាំងនៅ វិទ្យាល័យបាក់ទូក, វិទ្យាល័យបឹងត្របែក,មណ្ឌលសុខភាពចាក់អង្រែក្រោម, មន្ទីរពេទ្យខ្មែរ-សូវៀត, សាលាបឋមសិក្សា សុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន) និង មន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា។ សម្រាប់អ្នកដែលគ្មានរោគសញ្ញា ត្រូវដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ។