រដ្ឋាភិបាលចិន ប្រកាសបន្តជំនួយវ៉ាក់សាំងស៊ីហ្វាម ៤០ម៉ឺនដូសបន្ថែមទៀត (Video Inside)

រដ្ឋាភិបាលចិន បានប្រកាសផ្ដល់ជំនួយវ៉ាក់សាំងចំនួន៤០ម៉ឺនដូសបន្ថែមទៀត ដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងស្ថានភាពដែលព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ នៅតែបន្តការឆ្លងច្រើនរយករណីក្នុងមួយថ្ងៃៗ។ ឯកអគ្គរដ្ឋទូតចិន លោកវ៉ាង វិនធាន បានមានប្រសាសន៍បញ្ជាក់មុននេះថា បើសិនជាការផ្ទុះជំងឺកូវីដ-១៩នៅកម្ពុជា នៅតែបន្ត គំរាមកំហែងមិនឈប់ឈរនោះ ភាគីចិននឹងនៅបន្តជួយការកម្ចាត់ជាមួយគ្នានូវមេរោគកាចសាហាវនោះជាមួយគ្នា ដោយចិនចាត់ទុកថាការលំបាករបស់កម្ពុជា គឺជាការលំបាករបស់ប្រទេសចិនជាមិត្តផងដែរ។

ស្ថានទូតចិននៅថ្ងៃទី១៣មេសានេះ បានឲ្យដឹងថា ដើម្បីគាំទ្ររាជរដ្ឋាភិបាលកម្ពុជាក្នុងកិច្ចប្រយុទ្ធប្រឆាំងជំងឺ វីរុសកូវីដ-១៩, រដ្ឋាភិបាលចិន បានសម្រេចផ្តល់ជំនួយឥតសំណងជាវ៉ាក់សាំងកូវីដស៊ីណូហ្វាម ចំនួន ៤០ ម៉ឺន ដូសបន្ថែមទៀតដល់ភាគីកម្ពុជា។ ស្ថានទូតបានបញ្ជាក់ថា វ៉ាក់សាំងទាំងនោះ នឹងដឹកជញ្ជូនមកដល់ប្រទេស កម្ពុជានាចុងខែមេសាខាងមុខនេះតាមរយៈជើងហោះហើរពាណិជ្ជកម្ម។

កម្ពុជាបច្ចុប្បន្ន មានវ៉ាក់សាំងក្នុងដៃ ដែលបាននិងកំពុងប្រើប្រាស់ចំនួន៣លាន១២ម៉ឺន៤ពាន់ដូស ទាំងវ៉ាក់សាំងស៊ីណូវ៉ាក់ដែលមានចំនួន១លាន ៥០ម៉ឺនដូស, វ៉ាក់សាំងស៊ីណូហ្វាម១លាន៣០ម៉ឺនដូស និង វ៉ាក់សាំង AstraZeneca ៣២ម៉ឺន៤ពាន់ដូស ។ បើរាប់បញ្ចូលទាំងការសន្យាវ៉ាក់សាំងស៊ីណូហ្វាមចំនួន៤០ម៉ឺនដូសបន្ថែមទៀតដែលនឹងមកដល់ក្នុងពេលខាងមុខនេះ ចំនួនវ៉ាក់សាំងស៊ីណូហ្វាមដែលរដ្ឋាភិបាលចិន ផ្តល់មកកម្ពុជានឹងមានសរុប១លាន៧០ម៉ឺនដូស។

https://www.youtube.com/watch?v=4A0hG62x5_M
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner