អង្ករចំនួនមួយតោន និងមី២០០កេស ផ្តល់ជួនរដ្ឋបាលរាជធានីភ្នំពេញ (Video Inside)
អង្ករចំនួនមួយតោន និង២០០កេស ត្រូវបានម្ចាស់ហាងលក់នាឡិកា «លីឡាង» បានផ្តល់ជូនមកសាលារាជធានីភ្នំពេញនៅព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១នេះ ដើម្បីការចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ដែលកំពុងឆ្លងយ៉ាងខ្លាំង នៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តមួយចំនួនទៀត។ ពិធីប្រគល់និងទទួលបានធ្វើ នៅសាលារាជធានីភ្នំពេញ ក្រោមវត្តមាន អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង និង ម្ចាស់ហាងលក់នាឡិ កាលីឡាង លោក គឹម លី និងលោកស្រី សំ ឡាង។