តុលាការផ្តន្ទាទោសជនជាប់ចោទ ថៃ ស្រីនាង ដាក់ពន្ធនាគារ៦ខែតែអនុវត្តន៍២ខែ១៥ថ្ងៃ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ ចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញលោក កេត សុជាតិ នៅព្រឹថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០នេះ បានសម្រេចធ្វើការប្រកាសសាលក្រមផ្តន្ទាទោសជនជាប់ចោទឈ្មោះ វ៉ែន រចនា ហៅ ថៃ ស្រីនាង ភេទស្រីអាយុ៣៩ឆ្នាំ ដាក់ពន្ធនាគារ៦ខែតែអនុវត្តន៍ ២ខែ១៥ថ្ងៃទោសសល់ព្យួរ ក្រោមការចោទប្រកាន់ពីបទ រូបភាព និងសម្ភារ អាសអាភាស បទ បង្ហាញកេរភេទ។

សូមជម្រាបថា សំណុំរឿងនេះធ្វើការជំនុំជម្រះកាលពីព្រឹកថ្ងៃទី៣ខែមេសាឆ្នាំ២០២០ នៅក្នុងសវនាការជនជាប់ចោទអ្នកនាង វ៉ែន រចនា បានឆ្លើយសារភាពនៅក្នុងសវនាការថា ខ្លួនពិតជាបានធ្វើខុសពិតមែន ហើយខ្លួនសូមទទួលស្គាល់នូវអំពើដែលបានធ្វើ។បទល្មើសនេះត្រូវបាន ព្រះរាជអាជ្ញារងចោទតាមមាត្រា៣៨ មាត្រា៣៩ កថាខណ្ឌទី៣ នៃច្បាប់ស្តីពីការធ្វើអាជីវកម្មផ្លូវភេទ និងមាត្រា២៤៩ បទ  បង្ហាញកេរភេទ ។

កាលពីរសៀលថ្ងៃទី២០ ខែកុម្ភៈឆ្នាំ២០២០ នាង វ៉ែន រចនា ហៅ ថៃ ស្រីនាង អ្នកលក់ផលិតផលតាមអនឡាញមិនគិតពីកេរខ្មាស ត្រូវបាននគរបាលខណ្ឌទួលគោក បញ្ជូនទៅ សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធបទល្មើសផុសរូបភាព និង សម្ភារអាសអាភាស។

សូមជម្រាបថា កាលពីទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ នាង ថៃ ស្រីនាង ត្រូវបានសមត្ថកិច្ច នាំខ្លួនយកមកធ្វេីការអប់រំ ណែនាំ និងធ្វេីកិច្ចសន្យា ចំពោះកំហុសឆ្គងដែលគាត់បានផុសរូបភាព និងវីដេអូខ្លីប ដែលធ្វេីអោយប៉ះពាល់ដល់ទំនៀមទំលាប់ប្រពៃណី ជាពិសេសប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសរបស់ស្ត្រីខ្មែរ និង បានយល់ព្រមថតជាវីដេអូដេីម្បីសុំទោសជាសាធារណៈ បន្ទាប់ពីធ្វេីកិច្ចសន្យា និងសារភាពកំហុសរួច នៅវេលាម៉ោង ១១៖៣០ នាទី ក៏បានអនុញ្ញាតអោយត្រឡប់ទៅផ្ទះវិញ ។ ស្រាប់តែម៉ោង ២៖៣៥នាទីរសៀលថ្ងៃដដែល ថៃ ស្រីនាង នៅតែមិនរាងចាល ថែមទាំងផុសរូបអាក្រាតកាយ ដែលស្លៀកតែខោលីអូ ។

ដោយមានការឯកភាពយល់ព្រមពីលោក គុជ គីមឡុង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ នៅវេលាម៉ោង ៤៖២០នាទីល្ងាច ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ ២០២០ សមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានចុះទៅនាំខ្លួន ថៃ ស្រីនាង ម្តងទៀតនិងកសាងសំណុំឯកសារបញ្ជូនបន្តទៅតុលាការ និងអនុវត្តន៍តាមនីតិវិធីច្បាប់តែម្តង ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner