កីឡាករ Raheem Sterling អាចជាគោលដៅ របស់ ក្លឹបធំមួយនៅ La-Liga
បើយោងតាមការសែត Daily Star តារាឆ្នើម Raheem Sterling របស់ក្រុម Manchester City ត្រូវបានក្លឹប Real Madrid ចាប់អារម្មណ៍ក្នុងការយកមកជំនួសកន្លែង Hazard បន្ទាប់ពីមើលឃើញកីឡាករសញ្ជាតិប៊ែលហ្ស៊ិករូបនេះ មានបញ្ហារបួសញឹកញាប់ពេក ។
កីឡាករអន្តរជាតិអង់គ្លេស Sterling ត្រូវបានគេរាយការណ៍ថា នៅតែមានភាពសប្បាយរីករាយនៅក្លិបបច្ចុប្បន្នរបស់គាត់ ដោយជួយ Man City ឈរនៅកំពូលតារាងនៃក្របខណ្ឌ Premier League ហើយនៅតែស្ថិតក្នុងការប្រជែងដណ្តើមពានរង្វាន់ Champions League ។ ប៉ុន្តែតាមការសង្កេតមួយរយៈចុងក្រោយនេះភាពលេចធ្លោរបស់ Phil Foden សម្រាប់ក្រុមលោក Pep Guardiola ហាក់ដូចជាធ្វើឱ្យ Sterling មិនសូវសំខាន់ដូចពេលមុន ។ Sterling នៅតែបង្ហាញទម្រង់លេងល្អ ដែលរួមចំណែកដល់គ្រាប់បាល់នៅលីគចំនួន ១៥ នៅឆ្នាំនេះ ហើយគាត់បានលេងសម្រាប់ជម្រើសជាតិអង់គ្លេសក្នុងអាជីពទាំងមូលរបស់គាត់ ។
ជាមួយទម្រង់លេងដ៏ល្អរបស់ Sterling បានទាក់ចិត្ត Real Madrid យកមកពង្រឹងក្រុមរបស់ខ្លួន ។ ស្របពេល Sterling ក៏ធ្លាប់ត្រូវបាន Real Madrid ចង់បានជាយូរមកហើយ ខណៈពេលនេះក្រុមស្ដេចសបង្ហាញចំណាប់អារម្មណ៍ជាថ្មី៕