នាវាអវកាសគំរូ SN15 របស់ក្រុមហ៊ុន SpaceX ទទួលជោគជ័យ ក្នុងការធ្វើតេស្តចុះចតនៅលើដីជាលើកដំបូង

អាមេរិក៖ នាវាអវកាសគំរូ SN15 របស់ក្រុមហ៊ុន SpaceX ដែលគ្រប់គ្រងដោយ កំពូលមហាសេដ្ឋីអាមេរិកលោក Elon Musk បានបញ្ចប់ការសាកល្បងដោយជោគជ័យជាលើកដំបូង ទាំងទៅលើការហោះឡើង ការបញ្ជាការហោះហើរលើរយៈកម្ពស់ខ្ពស់ និងការចុះចតត្រឡប់មកកាន់ចំណុចដែលវាត្រូវចុះចតវិញ ។
ការធ្វើតេស្តរបស់នាវាអវកាសគំរូ SN15 ខាងលើនេះ បានកើតមានឡើងនៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ (ម៉ោងក្នុងតំបន់) ដោយវាបានហោះឡើងចេញពីមូលដ្ឋាន បូកា ជីកា (Boca Chica) របស់ក្រុមហ៊ុន SpaceX ស្ថិតតាមបណ្តោយឆ្នេរសមុទ្ររដ្ឋតិចសាស់ ភាគខាងត្បូងសហរដ្ឋអាមេរិក ។ អ្វីដែលគួរអោយកត់សម្គាល់នោះ ការធ្វើតេស្តនេះ ធ្វើឡើងចំឱកាសប្រារព្ធខួបទី៦០ឆ្នាំ នៃការបញ្ជូនអវកាសយានិកអាមេរិកដំបូង គឺលោក អាឡាន ហ្សេភើដ (Alan Shepard) ឡើងទៅកាន់ទីអវកាស ។
បើតាមក្រុមហ៊ុន SpaceX នោះ ការធ្វើតេស្តរបស់ SN15 (នាវាអវកាសគំរូទី៥) គឺត្រូវបានចាត់ទុកថា ទទួលបានលទ្ធផលគាប់ប្រសើរបំផុតហើយ បើធៀបនឹង SN8, SN9, SN10 និង SN11 ។ នាវាអវកាសគំរូទាំង០៤មុន សុទ្ធតែបានហោះឡើង និងសម្តែងការហោះហើរលើអាកាសដោយជោគជ័យ ប៉ុន្តែនៅពេលចុះចតមកវិញ ពួកវាគឺសុទ្ធតែបានបុកដី និងផ្ទុះឆេះ ៕ ប្រភព៖ Reuters

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner