ក្រុមហ៊ុន Blue Origin ត្រូវគេរំពឹងថា នឹងចាប់ផ្តើមដាក់លក់សំបុត្រសម្រាប់ការទៅធ្វើដំណើរទស្សនាកម្សាន្តនៅលំហអវកាសក្នុងសប្តាហ៍នេះ (មានវីដេអូ)

អាមេរិក៖ ក្រុមហ៊ុនអភិវឌ្ឍន៍គ្រាប់រ៉ុក្កែត ប៊្លូ អូរីជីន (Blue Origin) របស់កំពូលមហាសេដ្ឋីអាមេរិកលោក ចេហ្វ បេហ្សូស (Jeff Bezos) នៅថ្ងៃពុធនេះ ត្រូវគេរំពឹងថា នឹងចាប់ផ្តើមដាក់លក់សំបុត្រសម្រាប់ការទៅធ្វើដំណើរទស្សនាកម្សាន្តនៅលំហអវកាស តាមរយៈយានអវកាស ញូ ហ្សេភើដ (New Shepard) ។
យានអវកាស ញូ ហ្សេភើដ របស់ក្រុមហ៊ុន ប៊្លូ អូរីជីន ដែលមានលក្ខណៈរួមផ្សំបញ្ចូលគ្នារវាងយានសម្រាប់ជិះធ្វើដំណើរ និងគ្រាប់រ៉ុក្កែត ត្រូវបានរចនាឡើងដើម្បីដឹកជញ្ជូនអ្នកដំណើរបានសរុបចំនួន៦នាក់ដោយស្វ័យប្រវត្តិ ឡើងទៅកាន់រយៈកម្ពស់ជាង១០០គីឡូម៉ែត្រពីផ្ទៃផែនដី ដែលល្មមអាចឲ្យភ្ញៀវទេសចរនៅក្នុងយានអវកាសអាចទទួលបានបទពិសោធន៍ នៅក្នុងបរិស្ថានដែលគ្មានកម្លាំងទំនាញ និងមើលឃើញរាងកោងនៃភពរបស់យើង មុនពេលយានអវកាស ញូ ហ្សេភើដ ចុះមកផ្ទៃផែនដីវិញដោយប្រើឆ័ត្រយោង ។
សូមបញ្ជាក់ថា នៅក្នុថ្ងៃពុធសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ក្រុមហ៊ុន ប៊្លូ អូរីជីន ត្រូវគេរំពឹងថា នឹងចាប់ផ្តើមការដាក់លក់សំបុត្រ រួមជាមួយសេចក្តីប្រកាសលម្អិតអំពី របៀបទិញសំបុត្រ និង រយៈពេលនៃការធ្វើដំណើរ ខណៈតម្លៃសំបុត្រគេនៅទាន់ដឹងច្បាស់នៅឡើយទេ ប៉ុន្តែកាលពីប៉ុន្មានឆ្នាំមុន ធ្លាប់មានសេចក្តីរាយការណ៍ថា អាចនឹងមានតម្លៃ២សែនដុល្លារសម្រាប់អ្នកដំណើរម្នាក់ ៕ ប្រភព៖ Reuters

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner