ទីបំផុតកំណាត់គ្រាប់រ៉ុក្កែត Long March 5B របស់ចិន ធ្លាក់នៅឯមហាសមុទ្រឥណ្ឌា ដោយមិនបានបង្កគ្រោះថ្នាក់ណាមួយនោះឡើយ (មានវីដេអូ)

ចិន៖ ទីបំផុតកំណាត់គ្រាប់រ៉ុក្កែតដ៏ធំរបស់ចិន បានធ្លាក់នៅទីតាំងមួយក្នុងមហាសមុទ្រឥណ្ឌាខាងលិចកម្រងកោះម៉ាល់ឌីវ នៅថ្ងៃអាទិត្យម្សិលមិញ ដោយបំណែកធំរបស់វា បានឆេះខ្ទេច ក្នុងពេលធ្លាក់ចូលបរិយាកាសផែនដីវិញ ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានអោយដឹងថា ផ្នែកជាច្រើននៃគ្រាប់រ៉ុក្កែត ឡុង ម៉ាច ៥ប៊ី (Long March 5B) បានត្រឡប់មកដល់បរិយាកាសផែនដីវិញ នៅម៉ោង១០៖២៤នាទីព្រឹកថ្ងៃអាទិត្យម្សិលមិញ (ម៉ោងក្នុងតំបន់) ហើយបានធ្លាក់នៅទីតាំងមួយដែលមានកូអរដោរនេរយៈបណ្ដោយខាងកើត៧២.៤៧ឌឺក្រេ និងរយៈទទឹងខាងជើង២.៦៥ឌឺក្រេ ។ កូអរដោរនេនេះ ដៅចំណុចធ្លាក់នៅក្នុងតំបន់មហាសមុទ្រនៃភាគនីរតីប្រទេសឥណ្ឌា និងស្រីង្កា ។ ចំណែកឯបំណែកភាគច្រើននៃគ្រាប់រ៉ុកែតនេះបានផ្ទុះឆេះនៅក្នុងបរិយាកាសផែនដី ។
គួរជម្រាបផងដែរថា កម្ទេចកម្ទីគ្រាប់រ៉ុក្កែ ឡុង ម៉ាច ៥ប៊ី បានបង្កការព្រួយបារម្ភចំពោះអ្នកខ្លះ ដែលខ្លាចវាធ្លាក់ចំតំបន់មនុស្សរស់នៅ ចាប់តាំងពីពេលវាចេញដំណើរពីកោះហៃណាន់ របស់ប្រទេសចិន កាលពីថ្ងៃទី២៩ ខែមេសាកន្លងទៅ ដើម្បីនាំបន្ទប់ធំនៃស្ថានីយអវកាសចិនចូលទៅកាន់ទីអវកាស ។ ប៉ុន្តែព័ត៌មានវិវឌ្ឍន៍ចុងក្រោយនៃបំណែកគ្រាប់រ៉ុក្កែត ឡុង ម៉ាច ៥ប៊ី ខាងលើនេះ បានបិទបញ្ចប់ការព្រួយបារម្ភ ដែលដឹកនាំដោយសហរដ្ឋអាមេរិកអស់ពេលជាច្រើនថ្ងៃមកនេះ ៕ ប្រភព៖ BBC

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner