កម្ពុជា​ចាក់​វ៉ាក់សាំង​ជូន​ប្រជាជន​ជាង១,៩​លាន​នាក់ ខណៈ​អ្នកស្ម័គ្រចិត្ត​ចាក់​ជាង​២​លាន​នាក់​

​ភ្នំពេញៈ​ប្រទេស​កម្ពុជា​គិត​ចាប់ពី​ថ្ងៃទី​១០​ខែកុម្ភៈ​មកដល់​ថ្ងៃទី​១២​ខែឧសភា​នេះ​បាន​ចាក់​វ៉ាក់សាំង​ទាំងបី​ប្រភេទ​ជូន​ប្រជាជន​ទូទៅ រួមទាំង​ក្រសួងការពារជាតិ​ផង​បាន​ជាង​១,៩​លាន​នាក់​ខណៈ​ចំនួន​អ្នកស្ម័គ្រចិត្ត​ចាក់​វ៉ាក់សាំង​មាន​ចំនួន ជាង​២​លាន​នាក់​ហើយ​។​ចំនួន​នេះ​បង្ហាញថា​មាន​អត្រា​គ្របដណ្តប់​ធៀប​នឹង​គោលដៅ​ប្រជាជន​សរុប​(១០​លាន​នាក់​)​ស្មើនឹង​១៩,៤០​ភាគរយ​។​នេះ​បើ​យោងតាម​របាយការណ៍​ផ្លូវការ​របស់​អនុគណៈកម្មការ​តាមដាន​និង​វាយតម្លៃ​នៃ គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩ ទូទាំងប្រទេស​(​គ​.​វ​.​ក​១៩)​។​អត្រា​នេះ​បាន​បង្ហាញថា​កម្ពុជា​នៅតែ​ជា ប្រទេស​លំដាប់​ទី​២ នៅក្នុង​អាស៊ាន​ដែល​បាន​ចាក់​វ៉ាក់សាំង​ជូន​ប្រជាជន​បាន​ច្រើន​បន្ទាប់ពី​ប្រទេស​ព្រុយ​ណេ ។​វ៉ាក់សាំង​ទាំងបី​ប្រភេទ​ដែល​កម្ពុជា កំពុងដំណើរការ​ចាក់​មាន ៖ វ៉ាក់សាំង​ស៊ី​ណូ​ហ្វា​ម​(Sinophar) វ៉ាក់សាំង​កូ​វី​ស៊ី Covishield (AstarZeneca)​និង​វ៉ាក់សាំង ស៊ី​ណូ​វ៉ា​ក់​(Sinovac)​។​
​សូម​អាន​តារាង​សង្ខេប​

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner