សប្បុរសជនខ្មែរ នៅប្រទេសអូស្ត្រាលី និងបារាំង ផ្តល់អំណោយជា ស្បៀង ដល់ពលរដ្ឋក្រីក្រ ក្នុងកំឡុងពេលបិទខ្ទប់ នៅក្រុងប៉ោយប៉ែត

អត្ថបទដោយ៖
ជា សេឌី

សប្បុរសជនខ្មែរ នៅប្រទេសអូស្ត្រាលី និងបារាំង តាមរយៈលោកធម្មបណ្ឌិត ហេង  មុនីចិន្តា នាយកអង្គការពុទ្ធសាសនា ដើម្បីអភិវឌ្ឍន៍ និងលោកស្រី ចាប ឆវីវ័ន្ត  បានផ្តល់ជាអំណោយស្បៀងដល់ពលរដ្ឋក្រីក្រចំនួន៤០គ្រួសារ ក្នុងកំឡុងពេលបិទខ្ទប់ ដោយសារការរីករាលដាលនៃជម្ងឺកូវីដ ១៩ នៅភូមិប្រជាធម្មលិចសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោក ហឿន វីរៈ អភិបាលរង តំណាងលោកគាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត  លោកធម្មបណ្ឌិត ហេង មុនីចិន្តា    លោកញឹម ផឿង នាយករដ្ឋបាលសាលាក្រុង   លោកស្រិល អិន ចៅសង្កាត់ផ្សារកណ្តាល និងមន្ត្រី  ព្រមទាំងក្រុមការងារ អញ្ជើញចូលរួមការចែកអំណោយនេះ កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ នៅស្នាក់ការភូមិ និងតាមខ្នងផ្ទះ ។

អំណោយរបស់សប្បុរសជន ដែរបានផ្តល់ជូន ១គ្រួសារ រួមមាន៖ អង្ករ២០គក្រ  មី១កេះ ត្រីខ១យួរ ទឹកត្រី១យួរ សាប៊ូដុសខ្លួន៤ដុំ ។

លោកហឿន វីរៈ បានថ្លែងថា៖  ពលរដ្ឋជួបការលំបាកជីវភាព  និងក្រីក្រ ដែលបង្កឡើងពីផលប៉ះពាល់នៃការរីករាលដាលនៃជម្ងឺកូវីដ ១៩ ពិសេសនៅតំបន់បិទខ្ទប់ និងតំបន់ក្រហមនៅក្រុងនេះបានកើនឡើង   ។ ប៉ុន្តែ ចំពោះមុខ   មន្ត្រីអាជ្ញាធរមានសមត្ថកិច្ចបានឆ្លើយតប ដោយបាននាំអំណោយរបស់រាជរដ្ឋាភិបាល    របស់ប្រធានក្រុមការងារថ្នាក់ជាតិ   របស់រដ្ឋបាលខេត្ត/ ក្រុង អង្គការ ដៃគូអភិវឌ្ឍន៍ និងសប្បុរសជននានាបានផ្តល់អំណោយស្បៀងអាហារ និងថវិកាជាបន្តបន្ទាប់ ។

ក្នុងនាមអាជ្ញាធរក្រុង និងសង្កាត់ សូមថ្លែងអំណគុណ និងគោរពជូនពរចំពោះសប្បុរសជនខ្មែរនៅក្រៅប្រទេស និងលោកធម្មបណ្ឌិត ហេង  មុនីចិន្តា នាយកអង្គការពុទ្ធសាសនា ដើម្បីអភិវឌ្ឍន៍ និងលោកស្រី ចាប ឆវីវ័ន្ត  ដែលបានបរិច្ចាគអំណោយស្បៀងអាហារ ដល់ពលរដ្ឋពលរដ្ឋក្រីក្រក្នុងកំឡុងបិទខ្ទប់ដោយសារការរីករាលដាលនៃជម្ងឺកូវីដ ១៩ ៕ ដោយ៖ឃិន គន្ធា

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner