រដ្ឋបាលខេត្តបាត់ដំបង បានចេញសេចក្តីប្រកាសព័ត៌មាននិងជូនដំណឹង ពីករណីរកឃើញវិជ្ជមានជម្ងឺកូវីដ-19 ចំនួន០៥នាក់ថ្មីបន្ថែមទៀត

អត្ថបទដោយ៖
Kien Sereyvuth

រដ្ឋបាលខេត្តបាត់ដំបង បានចេញសេចក្តីប្រកាសព័ត៌មាននិងជូនដំណឹង នៅវេលារសៀលថ្ងៃទី១៣ខែឧសភាឆ្នាំ២០២១នេះពីករណីរកឃើញវិជ្ជមានជម្ងឺកូវីដ-19 ចំនួន០៥នាក់ថ្មីបន្ថែមទៀត ដែលជាពលករខ្មែរវិលត្រឡប់ពីប្រទេសថៃ ក្នុងចំនួន ០៥នាក់(ស្ត្រី០៣នាក់ និងទារិកា០១)។ហើយត្រូវបានយកវត្ថុសំណាករកឃើញវិជ្ជមានកូវីដ-19 ចំនួន០៥នាក់។

     ករណីអ្នកវិជ្ជមានកូវីដ-19ខាងលើនេះត្រូវបានបញ្ជូន ឲ្យសម្រាកព្យាបាលជម្ងឺ នៅក្នុងមន្ទីរពេទ្យបង្អែកស្រុកសំពៅលូន ខេត្តបាត់ដំបង រួចហើយ។ សូមបញ្ជាក់ផងដែរថា៖ តាំងពីចាប់ផ្តើមមានករណីផ្ទុះជម្ងឺកូវីដ-19កន្លងមកនិងបានព្យាបាលអ្នកជម្ងឺកូវីដ-19 សរុបចំនួន ៧៦នាក់ ក្នុងនោះ ព្យាបាលជាសះស្បើយ ចំនួន២៩នាក់ ស្លាប់០១ករណី និងកំពុងតែសម្រាកព្យាបាលជម្ងឺ ចំនួន ៤៦នាក់៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner