អ៊ីតាលីទទួលបានកញ្ចប់ជំនួយ១៥.៤លានដុល្លារពីសហភាពអឺរ៉ុប ដើម្បីស្រោចស្រង់សេដ្ឋកិច្ចក្រុមហ៊ុនអាកាសចរណ៍ Alitalia របស់ប្រទេសខ្លួន (មានវីដេអូ)

បរទេស៖ នាយកប្រតិបត្តិសហភាពអឺរ៉ុបបានអោយដឹងថា គណៈកម្មការអឺរ៉ុបបានប្រកាសផ្តល់ទឹកប្រាក់១២.៨លានអឺរ៉ូ ឬស្មើនឹង១៥.៤លានដុល្លារជាជំនួយរដ្ឋដល់រដ្ឋាភិបាលអ៊ីតាលី ដើម្បីសង្គ្រោះសេដ្ឋកិច្ចក្រុមហ៊ុនអាកាសចរណ៍ អាលីថារៀ (Alitalia) អោយងើបរួចពីការខាតបង់ ដែលបង្កឡើងដោយវិបត្តិកូវីដ១៩ ។
សេចក្តីប្រកាសរបស់គណៈកម្មករអឺរ៉ុបបានលើកឡើងថា គណៈកម្មករអឺរ៉ុបបានមើលឃើញថា វិធានការផ្តល់ជំនួយដល់អ៊ីតាលីចំនួន១២.៨លានអឺរ៉ូ ដើម្បីគាំទ្រដល់ក្រុមហ៊ុនអាកាសចរណ៍អ៊ីតាលី អាលីថារៀ គឺស្របទៅនឹងច្បាប់ជំនួយរដ្ឋក្នុងតំបន់អឺរ៉ុប ។ គណៈកម្មករអឺរ៉ុបបានបន្ថែមថា វិធានការនេះ មានបំណងផ្តល់សំណងដល់ក្រុមហ៊ុនអាកាសចរណ៍សម្រាប់ការខូចខាតដែលរងគ្រោះលើការដឹកជញ្ជូនជាក់ស្តែង ដោយសារការផ្ទុះឡើងវីរុសកូវីដ១៩ អំឡុងពេលខែមករា ឆ្នាំ២០២១ ។
ក្រុមហ៊ុន អាលីថារៀ ស្ថិតក្នុងស្ថានភាពក្ស័យធនទៅហើយ ដោយក្រុមហ៊ុនអាកាសចរណ៍អ៊ីតាលីមួយនេះ បានខាតបង់ថវិកាជាច្រើនឆ្នាំរហូតមកដល់ពេលនេះ និងត្រូវបានដាក់ក្រោមរដ្ឋបាលរដ្ឋនៅក្នុងឆ្នាំ ២០១៧ ។ ចាប់តាំងពីពេលនោះមក អ៊ីតាលីពុំអាចរកបានអ្នកដែលអាចទទួលយកក្រុមហ៊ុននេះនៅឡើយ ៕ Reuters

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner