ហាងទិញលក់ម៉ូតូ ឈ្មោះ ដាន ចំណាន មានអ្នកឆ្លងកូវីដ១៩ (Video Inside)
ប្រជាពលរដ្ឋដែលធ្លាប់មានទំនាក់ទំនងជាមួយអ្នកលក់នៅកន្លែងទិញលក់ម៉ូតូ ឈ្មោះ ដាន ចំណាន ត្រូវតាមដាន សុខភាព និងធ្វើចត្ដាឡីស័ក។ កន្លែងទិញលក់ម៉ូតូ ឈ្មោះដាន ចំណាន មានទីតាំងនាអតីតរោងកុនគីរីរម្យ ស្ថិត នៅផ្ទះលេខ២៦៨ ផ្លូវ២៧៤ សង្កាត់បឹងកេងកង២ នៃខណ្ឌបឹងកេងកង។
អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩នៅថ្ងៃទី១៧ឧសភាឆ្នាំ២០២១ បានជូនដំណឹងថា មានអ្នកជំងឺកូវីដ-១៩ ដែលជាអ្នកលក់ម៉ូតូទីនោះ និងបាន ធ្វើការងាររវាងពីថ្ងៃទី៧ដល់ថ្ងៃទី១៣ឧសភាឆ្នាំ២០២១។
អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវ នាវឲ្យប្រជាពលរដ្ឋ ដែលបានមានទំនាក់ទំនងជាមួយអ្នកលក់នៅទីនោះ ត្រូវដាក់ខ្លួនដាច់ដោយឡែក និងយក ចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែង មានហានិភ័យនោះ។