អ្នកស្រាវជ្រាវម៉ិកស៊ិករកឃើញគំរូសំណាកសត្វដាយណូស័រប្រភេទថ្មី ដែលបានស្លាប់ប្រហែល៧២លានឆ្នាំមុន (មានវីដេអូ)

ម៉ិកស៊ិក៖ អ្នកស្រាវជ្រាវម្នាក់បញ្ជាក់ថា សត្វដាយណូស័រប្រភេទថ្មីមួយ ដែលត្រូវបានកំណត់អត្តសញ្ញាណដោយអ្នកជំនាញសត្វម៉ិកស៊ិកត្រូវបានគេជឿថា ចេះទំនាក់ទំនងបានយ៉ាងល្អ ហើយបានប្រើសម្លេងប្រេកង់ទាបដូចជាដំរី ដើម្បីជជែកគ្នា ។
អ្នកជំនាញខាងសត្វពាហណៈម៉ិកស៊ិកលោក អេនជែល អាឡេជែនដ្រូ រ៉ាមីរ៉េស បានបញ្ជាក់ថា យើងកំពុងគណនាទំហំសត្វដែលអាចមានប្រវែងពី៨ម៉ែត្រទៅ១២ម៉ែត្រ ពីព្រោះគ្រាន់តែកន្ទុយគឺប្រហែល៦ម៉ែត្រទៅហើយ ។ យើងជឿជាក់ថា ដាយណូស័រទាំងនេះចេះទំនាក់ទំនងគ្នាយ៉ាងល្អ ហើយពពួកសត្វប្រភេទនេះថែមទាំងបង្កើត និងយល់បាននូវសំលេងប្រេកង់ទាបដូចជាសត្វដំរី ដែលធ្វើដំណើរជាច្រើនគីឡូម៉ែត្រ ។ បន្ទាប់ពីបានរកឃើញកន្ទុយដំបូង ក្រុមអ្នកជំនាញបាននិយាយថា ក្រោយមកពួកគេបានរកឃើញភាគច្រើននៃលលាដ៍ក្បាលរបស់វា គឺប្រហោងឆ្អឹងមានកំពស់ ១.៣២ម៉ែត្រ។
សូមបញ្ជាក់ផងដែរថា គំរូសំណាកសត្វដាយណូស័រ ដែលត្រូវបានគេដាក់ឈ្មោះថា ថ្លាតូឡូភើស (Tlatolophus) ត្រូវបានគេគិតថា បានស្លាប់ប្រហែល៧២លានឆ្នាំមកហើយ ហើយឥឡូវបានរកឃើញនៅរដ្ឋខូចហុយឡា (Coahuila) ភាគខាងជើងប្រទេសម៉ិកស៊ិក ៕ ប្រភព៖ Reuters

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner