សមាជិកព្រឹទ្ធសភាអាមេរិកបញ្ជាក់ថា ចិនកំពុងឆ្ពោះទៅរកភាពជាមហាអំណាចអវកាស ក្រោយចុះចតយានអវកាស “ស៊ូរ៉ុង” ដោយជោគជ័យលើភពអង្គារ (មានវីដេអូ)

អាមេរិក៖ សមាជិកព្រឹទ្ធសភាអាមេរិកមួយរូបបញ្ជាក់ថា ជោគជ័យនៃការចុះចតយានលើកដំបូងរបស់ប្រទេសចិននៅលើផ្ទៃភពអង្គារកាលពីពេលថ្មីៗនេះ គឺជាភស្តុតាងស្តែងឲ្យឃើញយ៉ាងជាក់ច្បាស់ថា ចិនកំពុងឆ្ពោះក្លាយទៅជាមហាអំណាចអវកាស ដែលនឹងប្រជែងជាមួយសហរដ្ឋអាមេរិក ខណៈរាប់ទសវត្សរ៍មកនេះ ធ្លាប់តែគ្មាននរណាប្រៀបបាន ។
សមាជិកព្រឹទ្ធសភាអាមេរិកលោក អាំងហ្គឹស ឃីង (Angus King) បានលើកឡើងថា ការចុះចតរបស់យានអវកាសចិន ជាការក្រឿនរំឭកកាន់តែច្បាស់ទៀតថា សហរដ្ឋអាមេរិកលែងគ្រប់គ្រង លំហអវកាសតែឯងទៀតហើយ គឺគូប្រជែងដ៏ខ្លាំងក្លាមួយ កំពុងតែផុសត្រដែតឡើងនៅក្នុងវិស័យនេះ ។ លោក ឃីង បន្ថែមថា ជោគជ័យរបស់ចិន ក៏ជួយលុបបំបាត់ចោលផងដែរ នូវភាពមន្ទិលទាំងឡាយស្តីពីការបង្កើតកងទ័ពអវកាសរបស់សហរដ្ឋអាមេរិក ។
សូមជម្រាបថា ឥឡូវចិនក្លាយជាប្រទេសទី ២ បន្ទាប់ពីសហរដ្ឋអាមេរិក ដែលបានបញ្ជាយានចុះចតដោយជោគជ័យនៅលើផ្ទៃភពអង្គារ ។ បេសកកម្មនោះមានឈ្មោះថា ធានវិន-វ័ន ហើយជាបេសកកម្មលើកដំបូងបំផុតរបស់ចិន ទៅកាន់ភពអង្គារ ដែលបានចាកចេញពីផែនដីកាលពីខែកក្កដា ឆ្នាំ២០២០ ។ កន្លងទៅ ចិនក៏បានទទួលជោគជ័យក្នុងការបញ្ជូនយានទៅចុះចតលើឋានព្រះច័ន្ទ ហើយប្រមូលគំរូតាងពីទីនោះយកមកកាន់ផែនដីវិញថែមទៀតផង ៕ ប្រភព៖ Space News និង Freshnews

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner