ថ្ងៃនេះ ២០ ឧសភា ទិវាជាតិនៃការចងចាំ តេីអ្វីដែលយេីងត្រូវចងចាំ? ភាគទី ២៖ បាតដៃក្រហម “នីតិវិធីនៃការសួរចម្លើយទៅលើជនរងគ្រោះនៅមន្ទីរ ស.២១”

ជ្រុងមួយនៃការចងចាំ គឺរឿងរ៉ាវនៅ ស-២១ ដែលគ្រប់គ្នាស្គាល់ថាជាសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ទួលស្លែង ជាទីតាំងប្រវត្តិសាស្រ្តសំខាន់មួយ ដែលបន្សល់ទុកនូវវត្ថុតាងនៃការធ្វេីទារុណកម្ម សំណាកក្លិនឈាម និងអគារនានា ហើយតឹកតាងអស់ទាំងនេះ បានបញ្ជាក់ឱ្យឃេីញពីដានប្រវត្តិសាស្រ្តដ៏សាហាវឃោឃៅនៃ របប កម្ពុជាប្រជាធិបតេយ្យ ១៩៧៥-១៩៧៩ ។

មន្ទីរសន្តិបាល ២១ ឬដែលប្រជាជនខ្មែរទូទៅហៅថា គុកទួលស្លែង គឺជាទីតាំងមួយដែលយើងអាចប្រដូចបានទៅនឹងម៉ាស៊ីនសម្លាប់មនុស្ស ដែលទីតាំងនេះ បានដើរតួនាទីយ៉ាងសំខាន់ក្នុងកិច្ចវិសុទ្ធកម្មនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។ ជនរងគ្រោះចំនួន​ ១ម៉ឺន ៤ពាន់នាក់ ឬលើសពីនេះ ត្រូវបានចាប់បញ្ជូនមកឃុំឃាំង សួរចម្លើយ ធ្វើទារុណកម្ម និងសម្លាប់។ ការសួរចម្លើយ ត្រូវបានបែងចែកទៅតាមលំដាប់ និងក្រុម ពីស្រាលទៅធ្ងន់ រួមមាន ក្រុមត្រជាក់ ក្រុមក្តៅ និងក្រុមអង្កៀម។ នៅក្នុងរបបប្រល័យពូជសាសន៍ មនុស្សរាល់គ្នាដែលត្រូវបានបញ្ជូនមកកាន់ទីកន្លែងនេះ គឺមានចំនួនតិចតួចបំផុត ដែលអាចរួចរស់មានជីវិតចេញពីទីតាំងដ៏សាហាវព្រៃផ្សៃ។ ដូច្នេះហើយ ប្រសិនបើចង់ជ្រាបច្បាស់ សូមតាមដាននូវវីដេអូខាងក្រោមនេះ ដែលនឹងនាំអ្នកទាំងអស់គ្នា ឱ្យបានស្គាល់នូវនីតិវិធីនៃការសួរចម្លើយទៅលើជនរងគ្រោះនៅ មន្ទីរ ស.២១។
#ក្អែកខ្មៅ #BlackCrow #KhmerRouge #ស_២១ #S_21

Facebook Page: Black-Crow Telegram Channel

ly-bunheng
ly-bunheng
លី ប៊ុនហេង ប្រធានផ្នែកប្រតិបត្ដិការទូទៅនៃកម្មវិធីសច្ចធម៌ប្រវត្ដិសាស្រ្ដ
ads banner
ads banner
ads banner