គោលបំណងនៃការប្រមូលឯកសាររដ្ឋការចាស់សម័យ លន់ នល់

របបសាធារណរដ្ឋខ្មែរ គ្រប់គ្រងដោយសេនាប្រមុខ លន់ នល់ ដែលមានអាយុត្រឹមតែ ៥ឆ្នាំ ត្រូវបានផ្តួលរំលំនៅថ្ងៃ១៧ មេសា ១៩៧៥ ក្រោមស្នាដៃកងទ័ពរំដោះខ្មែរក្រហម។ មន្ត្រីជាន់ខ្ពស់ និងមន្ត្រីរាជការនៃរដ្ឋការលន់ នល់ មួយចំនួន ត្រូវបានខ្មែរក្រហមសម្លាប់ចោលភ្លាមៗ ពេលចូលមកកាន់ទីក្រុងភ្នំពេញនៅថ្ងៃដំបូង។ តមកទៀត ខ្មែរក្រហម នៅតែបន្តសម្រិតសម្រាំងរកអតីតមន្ត្រីរដ្ឋការ លន់ នល់ បន្ថែមទៀត ដោយប្រើគ្រប់មធ្យោបាយដើម្បីរកនូវអតីតអ្នករដ្ឋការទាំងនោះមកបង្ហាញខ្លួន ដោយប្រើពាក្យកុហកដូចជា ប្រកាសរកអ្នកណាដែលធ្លាប់ធ្វើការអ្វីក្នុងរបបចាស់ ក្នុងន័យឱ្យមកធ្វើការ និងមកកាន់តួនាទីដូចដើមវិញ។ អតីតអ្នករដ្ឋការចាស់ជាច្រើន ត្រូវបានចាប់ខ្លួន និងសម្លាប់ បន្ទាប់ពីចាញ់ឧបាយកលខ្មែរក្រហម។ ដូចពាក្យស្លោកខ្មែរក្រហមតែងលើកឡើងថា «ជីកស្មៅ ត្រូវជីកទាំងឫស្ស»។
Facebook Page: Black-Crow Telegram Channel

#ក្អែកខ្មៅ#BlackCrow#KhmerRouge#ស_២១#S_21

ly-bunheng
ly-bunheng
លី ប៊ុនហេង ប្រធានផ្នែកប្រតិបត្ដិការទូទៅនៃកម្មវិធីសច្ចធម៌ប្រវត្ដិសាស្រ្ដ
ads banner
ads banner
ads banner