ស្ថានភាពតំបន់អ្នកលឿងក្រោយការទម្លាក់គ្រាប់បែកនាខែសីហា ឆ្នាំ១៩៧៣

ក្រោយរដ្ឋប្រហារទម្លាក់សម្តេចព្រះនរោត្តម សីហនុ ១៨ មីនា ១៩៧០ សង្គ្រាមស៊ីវិល បានចាប់ផ្តើមផ្ទុះឡើងស្ទើរគ្រប់កន្លែងរវាងកងទ័ពបដិវត្តន៍ខ្មែរក្រហម និងសាធារណរដ្ឋខ្មែរ។ការវាយប្រហារតាមផ្លូវអាកាសរបស់កងទ័ព លន់ នល់ ក្រោមការគាំទ្រពីសំណាក់សហរដ្ឋអាមេរិក មានសន្ទុះយ៉ាងខ្លាំងក្លា។ គ្រាប់បែករាប់ពាន់តោន ត្រូវបានទម្លាក់មកលើភូមិឋានអ្នកស្រុក វត្តអារាម ផ្ទះសម្បែង ស្រែចម្ការ ត្រូវបានរលាយក្លាយជាផេះផង់ ក្រោមឥទ្ធិពលនៃគ្រាប់បែក ដែលទម្លាក់ដោយយន្តហោះ B52។ ព្រោះតែការទម្លាក់គ្រាប់បែកទាំងយប់ទាំងថ្ងៃនេះហើយ ទើបបណ្តាលឱ្យជនស៊ីវិលរាប់សែននាក់ បានបាត់បង់ទីជម្រក រងរបួស និងបាត់បង់ជីវិត។ ជនស៊ីវិលរាប់សែននាក់ផ្សេងទៀត ត្រូវបង្ខំចិត្តភៀសខ្លួនទៅរកទីសុវត្ថិភាពនៅតាមភូមិស្រុកផ្សេងៗ ឬមកកាន់ទីក្រុងភ្នំពេញតែម្តង ដើម្បីរក្សាជីវិត៕
#ក្អែកខ្មៅ #BlackCrow #KhmerRouge
Facebook Page: Black-Crow Telegram Channel

ly-bunheng
ly-bunheng
លី ប៊ុនហេង ប្រធានផ្នែកប្រតិបត្ដិការទូទៅនៃកម្មវិធីសច្ចធម៌ប្រវត្ដិសាស្រ្ដ
ads banner
ads banner
ads banner