FFC បញ្ចេញបញ្ជីឈ្មោះផ្លូវការ ក្រុមជម្រើសជាតិកម្ពុជា (Video Inside)
សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានបញ្ចេញបញ្ជីឈ្មោះជាផ្លូវការ នៃក្រុមបាល់ទាត់ ជម្រើសជាតិកម្ពុជា នៅថ្ងៃនេះ ដើម្បីត្រៀមការប្រកួតជម្រុះជុំទី២ ពូលC នៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup Qatar 2022។ ការប្រកួតជម្រុះជុំទី២ នៃពូល C នឹងមានចំនួន៣ប្រកួត ចុងក្រោយ ចាប់ពីថ្ងៃទី៣ខែមិថុនា ឆ្នាំ ២០២១តទៅ។
បញ្ជីឈ្មោះកីឡាករ ក្រុមជម្រើសជាតិកម្ពុជា សម្រាប់ត្រៀម ក្នុងការប្រកួត FIFA World Cup Qatar 2022 វគ្គជម្រុះជុំទី២ ពូល C នឹងធ្វើនៅក្នុងប្រទេសបារ៉ែន។ ក្រុមជម្រើសជាតិកម្ពុជា នឹងជួបជាមួយក្រុម ជម្រើសជាតិបារ៉ែន នាថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១, ជួបជាមួយក្រុមអ៊ីរ៉ាក់ នាថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១ និងបន្ត ជួបជាមួយក្រុមអ៊ីរ៉ង់ នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១។
នេះជាការប្រកួតបង្គ្រប់កិច្ចចុងក្រោយរបស់កម្ពុជា ដោយកម្ពុជាត្រូវធ្លាក់ចេញពីការប្រកួតត្រឹមជុំទី២នៃ ពូល C បន្ទាប់ពីឆ្លងកាត់៥ប្រកួតកន្លងទៅក្នុងពូល C នេះ គឺក្រុម កម្ពុជាស្មើ១ប្រកួតជាមួយក្រុមហុងកុង ១ទល់នឹង១, និងចាញ់៤ប្រកួត ដោយក្រុមកម្ពុជាស្ថិតនៅចំណាត់ថ្នាក់ លេខ៥បណ្តោះអាសន្ន ក្នុងចំណោម៥ក្រុមនៃពូលC ដែលមានអ៊ីរ៉ាក់ ដែលកំពុងឈរលេខ១បណ្តោះអាសន្ន, បារ៉ែន លេខ២, អ៊ីរ៉ង់ លេខ៣ ហុងកុង លេខ៤ និងកម្ពុជា លេខ៥។