មិនធម្មតា! ក្រុមហ៊ុនផលិតនាវាជប៉ុនសាកល្បងប្រព័ន្ធចូលចតដោយស្វ័យប្រវត្តិ ដែលគ្រោងនឹងដាក់អោយដំណើរការនៅឆ្នាំ២០២៥ (មានវីដេអូ)

ជប៉ុន៖ អ្នកផលិតកប៉ាល់ជប៉ុនម្នាក់បានបង្ហាញនូវប្រព័ន្ធថ្មីមួយ ដែលដឹកនាំសាឡាងធំមួយទៅកន្លែងចតរបស់វាដោយស្វ័យប្រវត្តិ ។ ក្រុមហ៊ុនដែលទទួលបន្ទុកដោយក្រសួងដឹកជញ្ជូនជប៉ុន បានធ្វើការសាកល្បងនៅកំពង់ផែក្បែរទីក្រុងតូក្យូកាលពីពេលថ្មីៗកន្លងទៅនេះ ។
នាវានេះ មានបណ្តោយ១៩០ម៉ែត្រ ទទឹង២៦.៤ម៉ែត្រ និងមានចំណុះសរុប១ម៉ឺន១ពាន់៤១០ តោន ។ ប្រព័ន្ធកំព្យូទ័របានប្រមូលព័ត៌មានអំពីទិសដៅខ្យល់ និងកម្លាំង ក៏ដូចជាទិសដៅរលក និងកម្ពស់ ។ វាប្រើទិន្នន័យនេះ ដើម្បីដំណើរការការពិសោធន៍ជិត ១ពាន់ក្នុងមួយវិនាទី ។ នៅពេលដែលកប៉ាល់ចូលកំពង់ផែ ប្រតិបត្តិករបានប្តូរទៅជារបៀបសាកល្បងដោយខ្លួនឯង ហើយប្រព័ន្ធបានគ្រប់គ្រង ។ សាឡាងបានបន្ថយល្បឿនបន្តិចម្តងៗ ដោយឈប់ចម្ងាយ១០ម៉ែត្រពីផែ ។
ក្រុមហ៊ុនផលិត មីតស៊ូ អ៊ី&អេស (Mitsui E&S) គឺក្រុមហ៊ុនដែលបានបង្កើតបច្ចេកវិទ្យាដ៏ទំនើបមួយនេះ ។ ក្រុមហ៊ុនបានបញ្ជាក់ថា ការធ្វើតេស្តនេះ គឺជាលើកដំបូងរបស់ពិភពលោកហើយ ដើម្បីដាក់កប៉ាល់ធំមួយនៅខាងស្តាំផែមួយដោយស្វ័យប្រវត្តិ ។ ទន្ទឹមគ្នា ក្រុមហ៊ុនសង្ឃឹមថា ប្រព័ន្ធនេះនឹងរួមចំណែកដល់សុវត្ថិភាព នៃការដឹកជញ្ជូនតាមសមុទ្រ និងការកាត់បន្ថយបន្ទុកការងារលើនាវិក ខណៈដែលក្រសួងដឹកជញ្ជូនជប៉ុនចង់អោយប្រព័ន្ធនេះ ចូលជាធរមាននៅឆ្នាំ ២០២៥ខាងមុខ ៕ ប្រភព៖ NHK

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner