៨/១២ នៃសីលធម៌បោកបញ្ឆោតរបស់ខ្មែរក្រហម “កុំលែងល្បែងស៊ីសងឱ្យសោះ”

ស្របតាមគោលការណ៍ដែលខ្លួនបានដាក់ចេញ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យគឺគ្មានឡើយនូវការលេងល្បែងស៊ីសង ដ្បិតប្រជាជនម្នាក់ៗរវល់សឹងតែគ្មានពេលឈប់សម្រាក់ស្រាប់ទៅហើយ។ ភាគច្រើននៃចំនួនប្រជាជនរាប់ទាំងក្មេង ចាស់ គឺត្រូវបានគេបង្ខំឱ្យធ្វើពលកម្មលើសកម្រិតដូចជាការជញ្ជូនដី លើកទំនប់ កាប់ប្រឡាយ រួមទាំងសកម្មភាពប្រើប្រាស់កម្លាំងដទៃជាច្រើនទៀត ដែលទាសភាពអស់ទាំងនោះគឺកើតឡើងជារៀងរាល់ថ្ងៃ ដោយមនុស្សម្នាក់ៗអាចនឹងត្រូវបានគេបង្ខំឱ្យធ្វើការលើសពី ១២ ម៉ោង។ ដូច្នេះហើយ កុំនិយាយឡើយដល់ការយកវេលាទំនេរមកលេងល្បែងឥតប្រយោជន៍ សូម្បីតែពេលវេលាជួបជុំគ្រួសារ និងសិទ្ធិរស់រាន់មានជីវិតក៏ប្រជាជនគ្មានគ្រប់គ្រាន់ផង។ #ក្អែកខ្មៅ #BlackCrow #KhmerRouge #សីលធម៌១២ប្រការ
Facebook Page: Black-Crow Telegram Channel

ly-bunheng
ly-bunheng
លី ប៊ុនហេង ប្រធានផ្នែកប្រតិបត្ដិការទូទៅនៃកម្មវិធីសច្ចធម៌ប្រវត្ដិសាស្រ្ដ
ads banner
ads banner
ads banner