ក្រុមហ៊ុន Huawei គ្រោងបញ្ចេញប្រព័ន្ធដំណើរការ OS ថ្មីនាសប្តាហ៍ក្រោយនេះ ដើម្បីគេចចេញពីការរងសម្ពាធរបស់សហរដ្ឋអាមេរិក (មានវីដេអូ)

ចិន៖ ក្រុមហ៊ុន ហូវៃ ប្រកាសថា ខ្លួននឹងដាក់អោយប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការដ៏ថ្មីសន្លាងមួយ ដែលគេទន្ទឹងរង់ចាំជាយូរមកហើយសម្រាប់ស្មាតហ្វូននៅសប្តាហ៍ក្រោយនេះ ពោលគឺនៅថ្ងៃទី២ ខែមិថុនាខាងមុខ ដែលជាកិច្ចខិតខំប្រឹងប្រែងថ្មីមួយ ក្រោយរងសម្ពាធ និងការដាក់ទណ្ឌកម្មពីសហរដ្ឋអាមេរិក ។

ប្រព័ន្ធដំណើរការថ្មីខាងលើដែលមានឈ្មោះថា HarmonyOS ត្រូវបានក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់ចិនមួយនេះ ត្រៀមទុកសម្រាប់ប្រើប្រាស់នៅលើស្មាតហ្វូនរបស់ខ្លួន បន្ទាប់ពី Google បញ្ឈប់ឱ្យប្រើប្រាស់ប្រព័ន្ធដំណើរការ Android តាមរយៈការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ។

ជុំវិញព័ត៌មានដាក់ឱ្យប្រើប្រាស់ប្រព័ន្ធដំណើរការថ្មីនេះទៀតសោត ក្រុមហ៊ុន ហូវៃ ផ្ទាល់ មិនបានបញ្ជាក់អោយដឹងលម្អិតឡើយ ស្របពេលដែលគេសង្ស័យថាក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់ចិនមួយនេះ អាចនឹងបង្ហាញវត្តមានកំពូលស្មាតហ្វូនថ្មី ដែលភ្ជាប់មកជាមួយនូវប្រព័ន្ធ ដំណើរការនេះ ៕ ប្រភព៖ CNA

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner