វីដេអូច្នៃប្រឌិតថ្មី! ការបំលែងកាកសំណល់ប្លាស្ទិកទៅជាសម្ភារៈសំណង់បដិវត្តថ្មី (មានវីដេអូ)

បរទេស៖ តាមរយៈខ្សែអាតិ៍វីដេអូខ្លីមួយ ដែលត្រូវបានបង្ហោះនៅលើគេហទំព័រហ្វេសបុករបស់ ស្តាតអាប់ សែលហ្វី (Startup Selfie) បានបង្ហាញនូវដុំឥដ្ឋដែលជាការច្នៃប្រឌិតថ្មី ដោយពួកវាទាំងនេះត្រូវបានផលិតចេញពីប្លាស្ទិកដែលមិនអាចកែច្នៃបាន ។

 ពួកវាត្រូវបានបង្កើតឡើងដោយក្រុមការងារ បាយហ៊្វូសិន (byfusion) ។ ពួកគេបានហៅឈ្មោះថា ហាយប្លុក (hyblocks) ។ ឥដ្ឋត្រូវបានបង្កើតឡើងដោយកំដៅបង្ហាប់ និងច្របាច់យកវត្ថុធាតុដើមដែលមិនអាចកែច្នៃចេញចូលជាប្លុក ។ ក្រោយផលិតរួចរាល់ហើយនោះ វា (ឥដ្ឋ) មានភាពរឹងមាំខ្លាំង ក៏ដូចជាធន់ជាមួយនឹងការប៉ះទង្គិចដោយវត្ថុរឹង​ទៀតផង ។

ក្រុមការងារបានយកដុំឥដ្ឋដែលផលិតរួចទាំងនោះ ទៅបង្កើតជាទីកន្លែងស្នាក់នៅតូចមួយ តែពោលពេញដោយភាពរឹងមាំ និងស្រស់ស្អាត ខណៈដែលការច្នៃប្រឌិតថ្មីនេះ គឺជាដំណោះស្រាយមួយ ដើម្បីប្រែក្លាយកន្លែងចាក់សំរាមទៅជាទីកន្លែងមានអត្ថប្រយោជន៍វិញ ៕ ប្រភព៖  Startup Selfie

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner