ភាគទី ៣៖ បាតដៃក្រហម “អវសាននៃមន្ទីរ ស-២១ និងការចងចាំរបស់ជនរងគ្រោះ”

មន្ទីរសន្តិបាល ២១ ឬ គុកទួលស្លែង ជាមណ្ឌលប្រតិបត្ដិការយ៉ាងសកម្មមួយរបស់ខ្មែរក្រហម ដែលសឹងតែពុំមានពេលឈប់សម្រាកទៅលើការងារចាប់ចង ឃុំឃាំង សួរចម្លើយ ធ្វើទារុណកម្ម និងសម្លាប់។ រោងម៉ាស៊ីនសម្លាប់មនុស្សមួយនេះ ត្រូវបានដាក់ឱ្យដំណើរការនៅខែតុលា ឆ្នាំ១៩៧៥ បន្ទាប់ពីពួកកុម្មុយនីស្តខ្មែរក្រហម វាយដណ្តើមបានទីក្រុងភ្នំពេញ នៅថ្ងៃ១៧ មេសា ១៩៧៥។ មន្ទីរសន្តិបាល ២១ ឬ ស-២១ ត្រូវបានបិទទ្វារជាស្ថាពរនៅថ្ងៃ៦ មករា ១៩៧៩ បន្ទាប់ពីកងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា វាយផ្តួលរំលំរបបកម្ពុជាប្រជាធិបតេយ្យបានទាំងស្រុង។ ៣ថ្ងៃបន្ទាប់មក ទីពិឃាតដ៏អាថ៌កំបាំងដែលមនុស្សចូលទៅហើយ គ្មានជីវិតនឹងចេញមកវិញមួយនេះ ត្រូវបានរកឃើញ។ ឯកសារចម្លើយសារភាព រូបថតជនរងគ្រោះរាប់ពាន់នាក់ ខ្នោះឃ្នាង និងឧបករណ៍សម្រាប់ធ្វើទារុណកម្មជាច្រើន ត្រូវបានរកឃើញ ជាមួយនឹងកូនក្មេង រួមទាំងមនុស្សវ័យជំទង់ប៉ុន្មាននាក់ប៉ុណ្ណោះ ដែលមានវាសនារួចផុតពីទីមរណមួយនេះ។ ដូច្នេះហើយ ប្រសិនបើចង់ជ្រាបច្បាស់ សូមតាមដាននូវវីដេអូខាងក្រោមនេះ ដែលនឹងនាំអ្នកទាំងអស់គ្នា ឱ្យបានឈ្វេងយល់នូវប្រវត្ដិ និងអវសាននៃមន្ទីរ ស.២១៕
#ក្អែកខ្មៅ#BlackCrow#KhmerRouge#ស_២១#S_21
Facebook Page: Black-Crow Telegram Channel

ly-bunheng
ly-bunheng
លី ប៊ុនហេង ប្រធានផ្នែកប្រតិបត្ដិការទូទៅនៃកម្មវិធីសច្ចធម៌ប្រវត្ដិសាស្រ្ដ
ads banner
ads banner
ads banner