តុលាការហូឡង់បញ្ជាអោយក្រុមហ៊ុនប្រេងឥន្ធនៈ Shell កាត់បន្ថយការបញ្ចេញឧស្ម័នកាបូនចំនួន៤៥ភាគរយនៅត្រឹមឆ្នាំ២០៣០ (មានវីដេអូ)

ហូឡង់៖ តុលាការហូឡង់បានចេញបញ្ជាអោយក្រុមហ៊ុនប្រេងឥន្ធនៈ Royal Dutch Shell កាត់បន្ថយការបំភាយឧស្ម័នកាបូនរបស់ខ្លួនចំនួន៤៥ភាគរយនៅត្រឹមឆ្នាំ២០៣០ខាងមុខ ខណៈដែលសេចក្ដីសម្រេចដ៏សំខាន់នេះ នឹងក្លាយជាគំរូផ្នែកច្បាប់សម្រាប់ប្រទេសដទៃទៀត ក្នុងការចាត់វិធានការប្រឆាំងក្រុមហ៊ុនថាម ពលជុំវិញពិភពលោក ។

ក្នុងសវនាការថ្ងៃទី២៦ ខែឧសភានេះ តុលាការទីក្រុងឡាអេបានបញ្ជាក់ក្នុងសាលក្រមរបស់ខ្លួនថា ក្រុមហ៊ុនថាមពលខ្នាតយក្សមួយនេះ ត្រូវតែមានកាតព្វកិច្ចកាត់បន្ថយការបញ្ចេញឧស្ម័នបំពុលចំនួន៤៥ភាគរយនៅឆ្នាំ២០៣០ ។ បើតាមតុលាការនោះ ផែនការកាត់បន្ថយឧស្ម័នបំពុលរបស់ក្រុមហ៊ុនបច្ចុប្បន្នពុំទាន់រឹងមាំនៅឡើយ ។ ជាការឆ្លើយតបនោះ នាយកប្រតិបត្តិក្រុមហ៊ុន Shell លោក Ben Van Beurden បានច្រានចោលបរិមាណដែលកំណត់ដោយតុលាការ ហើយថា ក្រុមហ៊ុនខ្លួនក៏នឹងប្តឹងឧទ្ធរណ៍ចំពោះសាលក្រមរបស់តុលាការនេះដែរ ។

សូមរំលឹកផងដែរថា អង្គការបរិស្ថាន និងសិទ្ធមនុស្សចំនួន៧ក្រុម ក៏ដូចជាប្រជាពលរដ្ឋហូឡង់ប្រមាណ១ពាន់៧រយនាក់ បានដាក់ពាក្យបណ្តឹងទៅតុលាការនៅឆ្នាំ២០១៨ ដោយស្នើឱ្យតុលាបញ្ជាឱ្យក្រុមហ៊ុន Shell កាត់បន្ថយការបំភាយឧស្ម័នស្របតាមគោលដៅពិភពលោក ដែលបានចែងនៅក្នុងកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីស ៕ ប្រភព៖ Reuters

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner