នាយករដ្ឋមន្ត្រីអង់គ្លេសរៀបការហើយ

លោក នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson បានរៀបការក្នុងពិធីឯកជនមួយ នាថ្ងៃសៅរ៍ទី២៩ ឧសភា ម្សិលមិញនេះ នេះបើយោងតាមសារព័ត៌មានអង់គ្លេស The Telegraph។

ប្រភពបន្តថា លោក Boris Johnson បានរៀបការជាមួយគូដណ្តឹងនាង Carrie Symonds នៅវិហារ Westminster។

តែពិធីជប់លៀង រៀបអាពាហ៍ពិពាហ៍ របស់បុរសវ័យ៥៦ឆ្នាំ មានទ្រព្យសរុប៤លានដុល្លារអាមេរិករូបនេះ គ្រោងធ្វើពេលក្រោយ អាចនៅឆ្នាំ២០២២៕

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner