វីដេអូ៖ ការចូលកាន់កាប់ភ្នំឧដុង្គ នាដើមខែកក្កដា ឆ្នាំ១៩៧៤

ចាប់តាំងពីព្រលឹមស្រាងៗ យន្តហោះ តេ-២៨ (T-28 aircraft) នៃកងទ័ពជើងអាកាសនៃសាធារណរដ្ឋខ្មែរ បានចេញទៅទម្លាក់គ្រាប់បែក និងបាញ់រះលើទីតាំងប្រមូលផ្តុំរបស់ខ្មាំងសត្រូវ (ខ្មែរក្រហម) នៅម្តុំភូមិពោធិ៍កោង ខាងលិចឧដុង្គយ៉ាងខ្លាំងក្លា។កងទ័ពសាធារណរដ្ឋខ្មែរ បានចូលកាន់កាប់កំពូលភ្នំព្រះចេតិយអដ្ឋរស្ស ពេញកណ្តាប់ដៃនៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ១៩៧៤។ កងទ័ពជាតិខ្មែរនៃប្រតិបត្តិការ “អដ្ឋរស្ស ៧៧” ដែលគាំទ្រដោយហ្វូងរថក្រោះធុន អឹម-១១៣ ផង បានរុលដំណើរចុះពីកំពូលភ្នំ ឆ្ពោះទៅឧដុង្គជាបន្តទៀតនៅថ្ងៃទី០៤ ខែកក្កដា។ ពួកខ្មែរក្រហម ដែលបាក់ទ័ពនៅខាងកំពង់ហ្លួង និងភ្នំព្រះតេចិយអដ្ឋរស្ស បានលើកគ្នាទៅវាយទប់ដំណើរកងទ័ពជាតិខ្មែរមិនឱ្យបើកផ្លូវនេះបាន។ ប៉ុន្តែ នៅពេលដែលក្បួនកងទ័ពសាធារណរដ្ឋខ្មែរ ចេញដំណើររុលទៅមុខនោះ ពុំមានការប្រយុទ្ធណាមួយគួរឱ្យកត់សម្គាល់ទេ ព្រោះទ័ពខ្មែរក្រហមដែលក្រាញនៅទីនោះ បានបាក់ទ័ព និងខូចខាតយ៉ាងធ្ងន់ធ្ងរដោយកម្លាំងគ្រាប់បែកនៃយន្តហោះកងទ័ពជាតិខ្មែរ។ ភ្នំព្រះចេតិយអដ្ឋរស្ស ជាទីតាំងសក្ការបូជានៅលើកំពូលភ្នំ មានព្រះវិហារដ៏ចំណាស់មួយ ព្រះពុទ្ធបដិមាមួយព្រះអង្គធំខ្ពស់ស្រឡះគង់ព្រះភ្នែន និងព្រះបដិមាកសាងអំពីមាស និងអំពីប្រាក់ទៀតផង។ ឥឡូវនេះអ្វីៗ ដែលមានរាប់រយឆ្នាំមកហើយនោះ ក្លាយទៅជាផេះម៉ត់អស់ទៅហើយ។ តួព្រះវិហារបាក់ស្រុតខ្ទេចខ្ទីដោយខ្មែរក្រហមដាក់ប្លាស្ទីចបំផ្លិចបំផ្លាញមុនពេលដកទ័ព។ ព្រះពុទ្ធរូបតូចធំ ត្រូវបានបាក់បែកគ្មានសល់៕
#កម្ពុជាប្រជាធិបតេយ្យ#KhmerRouge#ភ្នំឧដុង្គ #ក្អែកខ្មៅ #BlackCrow 
Facebook Page: Black-Crow Telegram Channel

ly-bunheng
ly-bunheng
លី ប៊ុនហេង ប្រធានផ្នែកប្រតិបត្ដិការទូទៅនៃកម្មវិធីសច្ចធម៌ប្រវត្ដិសាស្រ្ដ
ads banner
ads banner
ads banner